អ្នកកាសែតថៃចោទសួរ រដ្ឋាភិបាលថៃរវល់ធ្វើអី មើលមកកម្ពុជាដើរមុនក្នុងការគ្រប់គ្រងកូវីដ-១៩ (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែសីហា ឆ្នាំ2021 ម៉ោង 2:51 នាទី ល្ងាច

បកប្រែដោយ សូរ្យសែង៖

ជាឃ្លីបវីដេអូភាសាថៃ ដកស្រង់ពីផេកហ្វេសប៊ុកភាសាថៃមួយឈ្មោះ«Jarm»បានលើកឡើងពីការឈានមុខរបស់ប្រទេស​កម្ពុជា ដើរមុនថៃ ដែលក្នុងនោះមានដាក់រូបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេស​កម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ប្រៀបធៀបក្នុងការគ្រប់គ្រងការពារនៃមេរោគកូវីដ-១៩ និងមេរោគ​បម្លែងថ្មី ក៏ដូចជាការយកចិត្តទុកដាក់ទៅលើការវ៉ាក់សាំងដល់ប្រជាជន រហូតមកដល់ឥឡូវកំពុងដំណើរការចាក់ម្ជុលទី ៣ រួមទាំងចាក់ឲ្យកុមារអាយុពីក្រោម ១៨ ឆ្នាំដល់ ១២ ឆ្នាំ ទាំងអស់ប្រមាណ ១២ លាននាក់ ស្មើ ៧៥% ស្របពេលដែលប្រទេសថៃដើរយឺតក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន ។

ឃ្លីបបានលើកឡើងទៀតថា ប្រទេសជិតខាងយើង មានគោលដៅខ្ពស់, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យសម្រេចគោលដៅ ១០ លាននាក់នៅក្នុងខែវិច្ឆិកា និងបានដំណើរការគោលដៅចាក់ជូនយុវវ័យពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ចំនួន ២ លាននាក់ទៀតនៅចុងឆ្នាំនេះ ។

«យើងអរគុណប្រទេសជាមិត្ត និងដោយឡែកប្រទេសចិនដែលបរិច្ចាគវ៉ាក់សាំងក្នុងនាមមនុស្សធម៌ និងស្មោះត្រង់ដល់ប្រទេសកម្ពុជាបានទាន់ពេលវេលា» ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអនឡាញ ។

ឃ្លីបបានងាកមកនិយាយប្រទេសថៃវិញថា រដ្ឋាភិបាលស្រុកយើងគ្រប់គ្រងកូវីដ-១៩ យ៉ាងដូចម្តេច ដោះស្រាយស្ថានការណ៍នេះយ៉ាងណា? ពេទ្យហាក់នៅខ្វះខាតច្រើន ដំណើរការចាក់ក៏មានការយឺតយ៉ាវ, ប្រជាជនថៃ ក៏ដូចអ្នកកាសែត​ចោទជាសំណួរថា ហេតុអីពេទ្យមិនគ្រប់ ហើយវ៉ាក់សាំង Pfizer បាត់ទៅណា? សភាពឆ្លងមេរោគកូវីដ-១៩ បម្លែងថ្មីនៅក្នងប្រទេសថៃមិនថមថយឡើយ ដោយក្នុងរយៈពេលជិតមួយខែកន្លង បានឆ្លងក្នុងមួយថ្ងៃមិនក្រោម ២ ម៉ឺននាក់ឡើយ ហើយការស្លាប់ពីជំងឺនេះជាង ២-៣ រយនាក់រៀងរាល់ថ្ងៃ ។

លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ចំនួនអ្នកត្រូវចាក់វ៉ាក់សាំង មានប្រមាណ ១២ លាននាក់ទាំង មនុស្សធំ និងកុមារ ១២ ឆ្នាំ ក្នុងចំណោមប្រជាជន ១៦ លាននាក់ នឹងសម្រេចគោល​ដៅនៅចុងឆ្នាំនេះ ៕

 

 

  


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម