ខេត្តសមុទ្រប្រាកានថៃ លិចបាតដាល

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែសីហា ឆ្នាំ2021 ម៉ោង 7:41 នាទី ល្ងាច

ប៉ុន្មានថ្ងៃមុននៅក្រុងព្រះសីហនុ មានកើតជំនន់ទឹកភ្លៀងដ៏ខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនលិចជ្រៅ និងហូរត្របាញ់ បណ្តាលឲ្យផ្ទុះប្រជាជនមួយចំនួនលិច និងរថយន្ត ម៉ូតូ ក៏ធ្វើដំណើរមិនបាន  ។ នេះជាសម្ពាធអាកាសធាតុដែលបោកបក់នៅតាមឆ្នេរសមុទ្រ ។

ថ្ងៃម្សិល (២៩ សីហា)នៅប្រទេសថៃវិញ សភាពទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងតាំងពីថ្ងៃទី ២៨ ដល់ ២៩ ខែសីហា ឆ្នាំ ២០២១ នៅខេត្តសមុទ្រប្រាកាន បង្កឲ្យក់តទឹកជំនន់ខ្ពស់លិចមូលដ្ឋានផ្លូវ រហូតដល់ដំបូលរថយន្ត ត្រូវបង្ខំទុកចោលលិចកណ្តាលផ្លូវ និងតំបន់ឧស្សាហកម្មនាំចេញ បណ្តាលឲ្យកម្មករជាប់នៅក្នុងរោងចក្រមិនអាចចេញមកក្រៅបាន ។

ទឹកជំនន់លិចជម្រៅ ១ ម៉ែត្រ រថយន្ត និងម៉ូតូត្រូវទឹកលិចស្ទើរទាំងស្រុង ធ្វើឲ្យប្រជាជនចំនួនច្រើនជួបបញ្ហាបាត់រថយន្ត បាត់ស្លាកលេខរថយន្ត ហើយបង្ហោះសាររកតាមបណ្តាញសង្គម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម