ចិនពិន័យមន្ត្រីរដ្ឋាភិបាលជាង ១១.៦៨៥ នាក់ រំលោភច្បាប់សន្សំសំចៃ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី31 ខែសីហា ឆ្នាំ2021 ម៉ោង 11:58 នាទី ព្រឹក

ប្រភព bangkok-today

ដោយ សូរ្យសែង៖

ការិយាល័យបង្ក្រាបអំពើពុករលួយរបស់ប្រទេសចិន បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិនបានដាក់ទណ្ឌកម្មទៅលើមន្រ្តីរដ្ឋាភិបាលចំនួន ១១.៦៨៥ នាក់កាលពីខែកក្កដា ចំពោះការរំលោភបទបញ្ជាប្រាំបីប្រការ ស្តីពីការអភិវឌ្ឍបក្សកុម្មុយនិស្តចិន និងការធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌របស់រដ្ឋាភិបាល ។

សេចក្តីថ្លែងការណ៍ប្រចាំខែពីគណៈកម្មាធិការវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន(CCDI) និងគណៈកម្មាធិការសវនកម្មជាតិ (NSC) បាននិយាយថា បានរកឃើញមន្រ្តីរដ្ឋាភិបាលល្មើសច្បាប់ចំនួន ៨.១៥២ ករណី ។

មន្រ្តី ៧.៨៤៤ នាក់ប្រឈមនឹងការដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាល, ៥.៩៨៨ នាក់ត្រូវបានដាក់ទណ្ឌកម្មចំពោះឥរិយាបថ ឬការិយាធិបតេយ្យ, ចំនួន ៥.០០៧ នាក់ត្រូវបានរកឃើញថា ខកខានមិនបានបំពេញភារកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឬការពារបរិស្ថាន ។

ទន្ទឹមនឹងនេះ ជនល្មើសត្រូវបានដាក់ទណ្ឌកម្មចំពោះការរកសេចក្តីសុខផ្ទាល់ខ្លួន និងឥរិយាបថខ្ជះខ្ជាយ នេះរួមបញ្ចូលទាំងការផ្តល់ ឬទទួលអំណោយ និងការផ្តល់ជំនួយឥតសំណង ឬប្រាក់រង្វាន់ចំនួន ៥.៦៩៧ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម