លោក គីម ជុងអ៊ុន ស្គមជាងមុនឆ្ងាយ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:50 នាទី ល្ងាច

សាវុឌ្ឍ៖

ប្រធានាធិបតី គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង ក្នុងវ័យ ៣៧ ឆ្នាំ បានប្រាកដខ្លួនជាមួយនឹងរូបរាងស្គមកាល ពីសប្តាហ៍កន្លង តែមិនមានប្រភពថាគាត់ស្រកសាច់ដោយសារមូលហេតុអ្វី ។ លោក គីម ធ្លាប់មានរូបរាងធាត់កំភីង ស្រាប់ តែពេលនេះ ធ្លាក់ខ្លួនស្គមយ៉ាងលឿន តើមកពីគាត់ឈឺ ឬមួយដូចពាក្យចចាមអារ៉ាមពីពេលមុនថា គាត់វះកាត់បេះដូង ?

ទូរទស្សន៍របស់កូរ៉េខាងជើងបានចាក់ផ្សាយក្នុងដំណើរចុះសួរសុខទុក្ខរបស់លោក គីម ជុងអ៊ុន ដោយឆ្លងកាត់សិស្សា នុសិស្សដែលឈរតម្រៀបគ្នាយ៉ាងប្រជ្រៀតគ្នា ទទួលស្វាគមន៍ក្នុងទិវាខួបយុវជន  ។

តាមរយ:សម្លៀកបំពាក់ អាវពណ៌ស និងខោខ្មៅ មើលទៅដងខ្លួនមានទំហំតូច បើប្រៀបធៀបនឹងរូបរាងកាលពីពេលមុនហាក់ខុសគ្នាឆ្ងាយ តែគ្មាននរណាដឹងច្បាស់ថា ទម្ងន់របស់គាត់ស្រកដោយសារអ្វីឡើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម