សង្គ្រាមអាហ្វនីស្ថានមិនចប់ងាយទេ! ពួកតាលីបង់ត្រូវក្រុម ម៉ាសស៊ូត វាយប្រហារ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:55 នាទី ល្ងាច

កងកម្លាំងខេត្តប៉ាន់ឈី ឬ NRF 

ការពើបប្រយុទ្ធគ្នារវាងតាលីបង់ និងកងកម្លាំងប្រដាប់អាវុធ ម៉ាសស៊ូត(Massoud) បានបណ្តាលឲ្យពួកតាលីបង់បាត់ បង់ជីវិត 7 នាក់ ឯខាងម៉ាសស៊ូតរបួស ២ នាក់កាលពីថ្ងៃច័ន្ទ ទី ៣០ សីហា ។

ទីភ្នាក់ងារ REUTERS រាយការណ៍ពីថ្ងៃទី ៣១ សីហាថា ខេត្តប៉ាន់ឈី (Panchhir ) ស្ថិតនៅភាគខាងជើងក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថានតែមួយគត់ ដែលក្រុមតាលីបង់មិនអាចវាយដណ្តើមយកបាន ខណៈដែលខេត្តប័កឡាន ភាគខាងកណ្តាល ដែលតាលីបង់ដណ្តើមបាន នៅតែវាយប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធមូលដ្ឋាន ។

លោក ហ្វាហ៊ិម ដាសទី អ្នកនាំពាក្យរបស់កងកម្លាំងប្រឆាំង ឬ NRF ជាក្រុមប្រដាប់អាវុធខេត្តប៉ាន់ឈីដឹកនាំដោយ អាម៉ាដ ម៉ាសស៊ូត ផ្សាយថា ការប្រយុទ្ធកើតឡើងនៅជ្រលងភ្នំប៉ាន់ឈី ក្រោយក្រុមតាលីបង់វាយប្រហារមកលើមូលដ្ឋាន NRF ការបាញ់តគ្នាបណ្តាលឲ្យក្រុមតាលីបង់បាត់បង់ជីវិត ៨ នាក់ របួស​​នាក់ ចំណែកខាង NRF របួស ២នាក់ ។

លោក ប៊ីសមីលឡោះហ៍ ម៉ួហាំម៉ាឌី អតីតរដ្ឋមន្ត្រីរដ្ឋាភិបាលរបស់លោក កានី ដែលភៀសខ្លួនទៅក្រៅប្រទេស និងជាកងកម្លាំងរបស់ NRF និយាយតាម Twitter ថា ក្រុមតាលីបង់បានវាយប្រហារមកលើ NRF តែត្រូវដកថយទៅវិញ ជាមួយនឹងការស្លាប់ពលទាហាន ៧ នាក់ ។

កាលពីប៉ះគ្នាលើកទី ១ ថ្ងៃទី ២២ សីហា ក្រុមតាលីបង់ស្លាប់ ៥០ នាក់ និងចាប់ជាឈ្លើយសឹក ២០ នាក់ ។

ម៉ាសស៊ូត ជាកូនប្រុសរបស់ អាម៉ាដ សាហ៍ ម៉ាសស៊ូត អតីតអ្នកតស៊ូប្រយុទ្ធម៉ាជូហ៊ីឌីន ដែលដឹកនាំកម្លាំងតស៊ូ និងបណ្តេញទាហានសូវៀតចេញពីអាហ្វហ្គានីស្ថាន ។

ក្រុម NRF មានមូលដ្ឋាននៅជើងភ្នំខេត្តប៉ាន់ឈី មានអ្នកប្រយុទ្ធរាប់ពាន់នាក់ ដែលរួមមានអ្នកចម្បាំងក្នុងតំបន់ ក្នុងសម័យឪពុកគាត់នៅមានជីវិត និងអតីតទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។

លោក ម៉ាសស៊ូត បានអំពាវនាវឱ្យមានកិច្ចចរចាជាមួយពួកតាលីបង់ ប៉ុន្តែត្រៀមខ្លួនប្រយុទ្ធ ដើម្បីការពារខេត្តប៉ាន់ឈី នៅជិតជ្រលងភ្នំ ប៉ុន្តែភាគីទាំងពីរកំពុងស្ថិតក្នុងដំណើរការចរចា ហើយព្យាយាមជៀសវាងការប្រយុទ្ធ ។ ដូច្នេះ អ្វីៗដែលថា សង្រ្គាមក្នុងប្រទេសអាហ្វនីស្ថានត្រូវបានបញ្ចប់ គឺមិនទាន់ធានាទេ ដរាបណាទឹកដីគ្មានអ្នកតស៊ូ ៕

រូបភាព REUTERS

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម