សូមស្ងើចសរសើរអ៊ំ សែន (សម្តេច ហ៊ុន សែន) ពូកែចាត់ការរឿងវ៉ាក់សាំង ពូកែមែនទែន!(មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 5:54 នាទី ល្ងាច

អត្ថបទ លៀង សូរ្យរិទ្ធ ៖

ស្តាប់ហើយ ក៏មានការរំភើប និងមោទកភាព ចំពោះស្ថានភាពគ្រប់គ្រង និងការពារកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់អំពីវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ ។

អាខោនហ្វេសប៊ុកឈ្មោះ Chhon Kimkanika (ឆន គីមកណ្ណិការ) ជាកូនខ្មែរ រស់នៅប្រទេសថៃ កញ្ញាធំដឹងក្តី បានរៀនសូត្រ និងធ្វើការនៅប្រទេសថៃប្រមាណជាង ២០ ឆ្នាំមកហើយ ដែលចំណេះដឹងរបស់កញ្ញាខ្ពង់ខ្ពស់ណាស់ តាមរយៈផ្តល់ដំបូន្មាន និងចំណេះដឹងទូទៅ ពិសេសផ្នែកសុខភាព ដែលកញ្ញាធ្វើការជាអ្នកគ្រូពេទ្យម្នាក់នៅក្រុងបាងកក ប្រទេសថៃ ។

ថ្មីៗនេះ គីមកណ្ណិកា បានចេញឃ្លីបមួយនិយាយអំពីការចាក់វ៉ាក់សាំងនៅស្រុកថៃ និង សរសើរនាយករដ្ឋមន្ត្រីខ្មែរ យ៉ាងដូច្នេះថា៖

«បងបង្អូនមាននរណាចាក់វ៉ាក់សាំងហើយឬនៅ.... នៅស្រុកថៃមិនទាន់ដល់ណាទេ បញ្ហាសំខាន់ម្តាយរបស់កញ្ញា ទើបបានចាក់វ៉ាក់សាំងស៊ីណូហ្វាមម្ជុលទី ១ ។ បងប្អូនដឹងអត់ នៅប្រទេសថៃ ចាក់ស៊ីណូហ្វាម ២ ម្ជុលអស់ប្រាក់ ១.៨០០ បាត អត់ free ទេណា...តែខ្ញុំដឹងថា នៅស្រុកខ្មែរចាក់ free (អត់គិតថ្លៃ អត់អស់ប្រាក់)... ចំណុចនេះ ខ្ញុំសូមស្ងើចសរសើរ អ៊ំ សែន (សម្តេចតេជោ ហ៊ុន សែន) អ៊ំ សែន ពូកែរឿងចាត់ការវ៉ាក់សាំង ពូកែមែនទែន! នៅស្រុកថៃ វ៉ាក់សាំងស៊ីណូហ្វាម (Sinofarm) មិនមែនជារបស់រដ្ឋទេ ជារបស់ប្អូនស្តេចព្រះនាម ជូឡាផន គាត់ជាអ្នកនាំចូល ដើម្បីឲ្យក្រុមហ៊ុនឯកជនកុម្មង់ចាក់ឲ្យបុគ្គលិក ព្រោះថា ស៊ីណូវ៉ាក់ (Sinovac) វាអត់គ្រប់គ្រាន់ សំខាន់ប្រសិទ្ធភាពទាបជាងស៊ីណូហ្វាម ដូច្នេះប្រជាជនអត់ចង់ចាក់ស៊ីណូវ៉ាក់ មកចាក់ស៊ីណូហ្វាម ពីព្រោះប្រទេសចិនក៏ចាក់ស៊ីណូហ្វាមដែរ ឃើញទេ ប្រជា​ជនគេពីមុនឆ្លងអត់ដល់ ១ សែននាក់ទេ អ្នកស្លាប់តែជាង ៤.០០០ នាក់ តែបច្ចុប្បន្ន ថៃឆ្លងជាង ១លាននាក់ អ្នកស្លាប់ ម៉្ងៃៗរាប់រយនាក់ ដោយសារអត់មានវ៉ាក់សាំង វ៉ាក់សាំងអត់ទាន់ទៅដល់តំបន់ជាយៗ កុំថាជាយៗ សូម្បីនៅទីក្រុងបាងកកមិនទាន់បានចាក់ផងនឹង ព្រោះថាចុះឈ្មោះអត់បាន,  Application សម្រាប់ចុះឈ្មោះវា Error រហូត... តែសំខាន់ពេលចុះឈ្មោះបាន ក៏អស់វ៉ាក់សាំង នេះគឺជាបញ្ហាស្រុកថៃ ដូច្នេះខ្ញុំចង់ជម្រាបបងប្អូនថា អ្នកចាក់ស៊ីណូហ្វាម មិនចាក់ free ទេ ភាគច្រើនក្រុមហ៊ុឯកជនចាក់ស៊ីណូហ្វាមឲ្យបុគ្គលិករបស់ខ្លួន ប៉ុន្តែត្រូវអស់ប្រាក់ពី ១.៧០០-១.៨០០ បាត... មិនធម្មតា សូម្បីតែប្អូនប្រុសជីដូនមួយនៅខេត្តសុរិន្ទ ក្នុងមួយគ្រួសារចាក់ស៊ីណូហ្វាមអស់ប្រាក់ អត់ free ទេ វាជារឿង Amazing!...» ។

គេស្គាល់ និងចូលចិត្ត like អាខោននេះ តាមរយៈការផ្តល់ប្រឹក្សាចំពោះសុខភាព ដែលបទពិសោធការងារ និងចំណេះដឹងរបស់កញ្ញាពិតជាមិនធម្មតាឡើយ ពិសេសកញ្ញា ឲ្យតែមានបញ្ហាអ្វីនៅស្រុកថៃដែលពាក់ព័ន្ធនឹងសុខភាព ឬជីវភាពរស់នៅស្រុកគេ គឺកញ្ញាតែងឆ្លៀតពេលទំនេរថតជាឃ្លីបវីដេអូ ផ្តល់មេរៀន បទពិសោធមកប្រជាជនខ្មែរមិនដែល​ខាន​ឡើយ សុំសរសើរដោយស្មោះ ដែលមានកូនខ្មែរដូចកញ្ញា គីមកណ្ណិការ ៕

ខាងក្រោមជាឃ្លីបរបស់ គីមកណ្ណិការ ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម