មរតកស្នងតំណែង ! កូនស្រី ឌូតេរតេ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជំនួសឪពុក

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី03 ខែកញ្ញា ឆ្នាំ2021 ម៉ោង 12:40 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សម័យនេះ មិនជារឿងប្លែកទេ ប្រទេសលើពិភពលោក ពិសេសប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន អំពីការឲ្យកូនឡើងស្នងតំណែង ឬឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រី ។

សារ៉ា ឌូតេរតេ-កាពិអូ កូនស្រីរបស់ប្រធានាធិបតីរបស់ហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ និយាយថា មានអ្នកនយោបាយជាច្រើនរូប រួមទាំងជំនួយការជិតស្និទ្ធរបស់ឪពុកនាង បានបង្ហាញខ្លួនជាបេក្ខជនអនុប្រធានាធិបតី ប្រសិនបើនាងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ ។

សារ៉ា ឌូតេរតេ ការពិអូ អាយុ ៤៣ ឆ្នាំ កូនស្រីរបស់ប្រធានាធិបតីឌូតឺតេ និងជាអភិបាលក្រុងដាវ៉ៅ មានការនាំមុខនៅក្នុងការស្ទង់មតិរបស់ប្រជាជនហ្វីលីពីន ថាតើចង់ឲ្យនរណាឡើងជាជាប្រធានាធិបតីបន្ត ប៉ុន្តែរហូតមកដល់ពេលនេះ លោកស្រីមិនទាន់បង្ហាញពីផែនការរបស់នាងដើម្បីឈរឈ្មោះជាប្រធានាធិបតីទេ លុះណាជិតដល់ថ្ងៃផុតកំណត់នៃការដាក់ពាក្យ គឺខែតុលា ខាងមុខនេះ ។

ឌូតេរតេ -ការពិអូ បានផ្សាយថា អ្នកនយោបាយដែលស្ម័គ្រធ្វើជាបេក្ខជនប្រធានាធិបតីដែរ កឺលោក ហ្គិលបឺត ធីអូដូរ៉ូ អតីតរដ្ឋមន្ត្រីក្រសួងការពារ រួមទាំងកូនប្រុសរបស់ ហ៊្វែរដឺណង់ ម៉ាកូស អតីតមេដឹកនាំផ្តាច់ការហ្វីលីពីនដែលមានឈ្មោះដូចឪពុក ។

កាសែតក្នុងស្រុកហ្វីលីពីនរាយការណ៍ថា លោកស្រី ឌូតេរតេត-ការពិអូ និយាយថា លោកស្រីបើកផ្លូវទូលាយរឿងឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ។ ប្រធានាធិបតី ឌូតេរតេត មានអាយុ ៧៦ ឆ្នាំហើយ គាត់មិនអាចឈរឈ្មោះបោះឆ្នោតអាណត្តិទី ២ បានឡើយ ដោយសាររដ្ឋធម្មនុញ្ញ ប៉ុន្តែភាគីប្រឆាំងជឿថា គាត់នឹងទទួលមរតកអំណាចដោយឱ្យសម្ព័ន្ធមិត្តរបស់គាត់ឈរឈ្មោះជំនួស ។

មុននេះលោក ឌូតេរតេ ប្រកាសថា គាត់នឹងឈរឈ្មោះបោះឆ្នោតជាអនុប្រធានាធិបតី ប្រសិនកូនស្រីរបស់គាត់មិនឈរឈ្មោះជាប្រធានាធិបតី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម