លទ្ធផលបោះឆ្នោតស្ទង់មតិមិនទុកចិត្តក្នុងសភាថៃ ប្រាយុទ្ធ បានដឹកនាំបន្ត

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី04 ខែកញ្ញា ឆ្នាំ2021 ម៉ោង 11:28 នាទី ព្រឹក

ដោយ សូរ្យសែង៖

ការពិភាក្សាក្នុងរដ្ឋសភាថៃ អំពីការមិនទុកចិត្តរដ្ឋាភិបាលរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា និងរដ្ឋមន្រ្តី ៦ រូបទៀត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១ និងចុងក្រោយនៅថ្ងៃនេះ (៤ កញ្ញា) វេលាម៉ោង ១០.០០ នាទីព្រឹក លោក ឈួន លីកផៃ ប្រធានសភា បានបើកសម័យប្រជុំ និងអធិប្បាយពីដំណើរការនៃការបោះឆ្នោតមិនទុកចិត្តលើរដ្ឋមន្ត្រីចំនួន ៦ រូបដែលមានវត្តមានសមាជិកចំនួន ៤៧២ នាក់ ប៉ុន្តែនៅពេលបោះ​ឆ្នោតចាប់ផ្តើមមានចំនួនសរុប ៤៧៥ នាក់ ។

លទ្ធផលបោះឆ្នោតស្ទង់មតិនៃការពិភាក្សាមិនទុកចិត្តរបស់រដ្ឋមន្ត្រីទាំង ៦ មានដូចខាងក្រោម ៖

ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រក្រសួងការពារ សំលេងទុកចិត្ត ២៦៤ មិនទុកចិត្ត ២០៨ អនុប្បវាទ ៣ មិនបោះឆ្នោត ០ ។

ចំណែករដ្ឋមន្ត្រីទាំង ៥ រូបទៀត មានលោក អនុធិន ឆានវីរគូន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក សុឆាត ឈុមគ្លិន រដ្ឋមន្ត្រីក្រសួងការងារ, លោក ស័ក្តិសាយ៉ាម ឈិតឆប រដ្ឋមន្ត្រីក្រសួគមនាគមន៍, លោក ឆាលើមឆៃ ស្រ៊ីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍,  លោក ឆ័យវុឌ្ឍ ធណាគមណាសន រដ្ឋមន្ត្រី ឌីជិថលដើម្បីសេដ្ឋកិច្ច និងសង្គម សុទ្ធតែបានសំលេងគាំទ្រទុកចិត្តលើស សំលេងមិនមិនទុកចិត្តទាំងអស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម