អណោចអធម្ម! កុមារអាហ្វហ្គានីស្ថានដែលអូស្ត្រាលីជួយជនភៀសខ្លួនពីព្រលានយន្តហោះក្រុងកាប៊ុល គ្មានឪពុកម្តាយមកជាមួយ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី04 ខែកញ្ញា ឆ្នាំ2021 ម៉ោង 12:00 នាទី ល្ងាច

ប្រភពពី komchadluek

បកប្រែដោយ សាវុឌ្ឍ៖

នៅក្នុងចំណោម «កុមារអាហ្វហ្គានីស្ថាន» មួយចំនួនដែលប្រទេសអូស្ត្រាលីជួយជម្លៀសចេញពីទីក្រុងកាប៊ុល ក្រោមសភាពការណ៍យ៉ាងតក់ក្រហល គ្មានគ្រួសារ ឬឪពុកម្តាយមកជាមួយទេ ។

លោក ខារេន អេនឌ្រូវ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីនិយាយថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនរយនាក់ ដែលកងទ័ពអូស្ត្រាលីជួយជម្លៀសចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល ឥឡូវនេះបានបែងចែកស្នាក់នៅតាមសណ្ឋាគារផ្សេងៗ និងនៅមូលដ្ឋានទ័ព ហើយមានកុមារតូចៗមួយចំនួនមិនមានគ្រួសារមកជាមួយ មានក្រុមកុមារមិនដល់ ១០ នាក់អាយុក្រោម ១០ឆ្នាំកំពុងនៅក្នុងសណ្ឋាគារកាក់ខ្លួន ។

អូស្ត្រាលីបានជម្លៀសជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៤.១០០ នាក់ទៅព្រលានយន្តហោះជិតទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ដើម្បីបន្តទៅប្រទេសអូស្ត្រាលី ៕

កុមារដ៏តូច ត្រូវឪពុកម្តាយព្រលែងមកជាមួយទាហានអង់គ្លេស មិនសុខចិត្តឲ្យនៅជាមួយពួកតាលីបង់

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម