នៅតែឆ្លៀតលួចចូលទៀត! ថៃចាប់ពលករខ្មែរ ៤៨ នាក់លួចឆ្លងដែន ពួកគេត្រូវបង់ប្រាក់ទៅអ្នកនាំផ្លូវពី 4000-5000 បាត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែកញ្ញា ឆ្នាំ2021 ម៉ោង 4:26 នាទី ល្ងាច

ពីវេបសយាថៃ mgronline

ប្រែសម្រួលដោយ សូរ្យសែង៖

ពលករខ្មែរចំនួន ៤៨ នាក់ ប្រុស ១៨ នាក់ ស្រី ២៣ នាក់ និងកុមារ ៧ នាក់ ត្រូវបានចាប់ខ្លួន ខណៈកំពុងធ្វើដំណើរឆ្លង ដែនទៅស៊ីឈ្នួលប្រមូលផ្លែឈើនៅខេត្តចន្ទបុរី ។ អ្នកទាំងអស់នោះសុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់ ខ្លះចាក់វ៉ាក់សាំង ស៊ីណូហ្វាម ខ្លះ ស៊ីណូវ៉ាក់ និងខ្លះទៀត Johnson & Johnson ប៉ុន្តែទីបំផុតត្រូវឱ្យត្រលប់មកប្រទេសវិញ ។

ថ្ងៃនេះ (៤ កញ្ញា) អាជ្ញាធរថៃផ្សាយថា បានចាប់ពលករខ្មែរ ៤៨ នាក់នៅឃុំក្លងយ៉ៃ ស្រុកប៉ូងណាំរ៉ន ។ អាជ្ញាធរថៃសាកសួរថា ពួកគេចូលទៅស៊ីឈ្នួលបេះផ្លែឈើនៅស្រុកប៉ូងណាំរ៉ន និងស្រុកសយដាវ ដោយមានអ្នកនាំផ្លូវ លួចចូលតាមច្រករបៀង វេលាម៉ោង ៤ ភ្លឺ ដោយឲ្យប្រាក់អ្នកនាំ ក្នុងម្នាក់ ៤.០០០-៥.០០០ បាត ហើយពេលចេញដំណើរត្រូវឲ្យប្រាក់ ១.០០០ បាត ជាមុន ។

ខាងថៃនិយាយថា ការលួចចូលតាមច្រករបៀងខាងលើ មិនមែនតែមួយលើកនេះទេ គឺមានច្រើនលើកណាស់មកហើយ តែមានចំនួនត្រឹម ៤-៥ នាក់ប៉ុនណោះ ប៉ុន្តែលើកនេះមានចំនួនច្រើន ត្រូវឲ្យត្រឡប់មកប្រទេសខ្មែរវិញទាំងអស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម