កំពូលរង្វាន់រូបថតប្រចាំឆ្នាំ ២០២១ របស់ជនជាតិមីយ៉ាន់ម៉ា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី05 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:38 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ជាងថតរូប (Camera Men) មិនបញ្ចេញឈ្មោះ បានទទួលរង្វាន់រូបថតកំពូលព័ត៌មានប្រចាំឆ្នាំ ២០២១ Visa d’Or for News ដែលជារង្វាន់កិត្តិយសខ្ពង់ខ្ពស់ប្រចាំការប្រកួតរូបថត «Visa Pour L’Image» ដែលប្រារព្វធ្វើរៀងរាល់ឆ្នាំនៅទីក្រុង Perpignan ប្រទេសបារាំង ។

រូបភាពដែលឈ្នះពានរង្វាន់របស់អ្នកថតរូបអនាមិក វាគឺជាកម្រងរូបភាពដែលមានចំណងជើងថា«បដិវត្តន៍និទាឃរដូវមីយ៉ាន់ម៉ា» ដែលបង្ហាញពីចលនារបស់ប្រជាជនមីយ៉ាន់ម៉ានៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ដោយប្រើដុំថ្មជាអាវុធ ខណៈយោធាមីយ៉ាន់ម៉ាប្រើគ្រាប់រំសេវពិត ចំពោះរូបភាពដ៏ក្រៀមក្រំរបស់គ្រួសារដែលបានបាត់បង់ជីវិតក្នុងការបង្ក្រាបរបស់អាជ្ញាធរ ។

«យើងតែងចេញមកនៅកណ្តាលថ្នល់រៀងរាល់ថ្ងៃ ដោយស្ថិតក្រោមគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងសំលេងផ្ទុះលាន់ហឹងត្រចៀក ហើយតែងពាក់មួកដោយមានអក្សរ «Press» ៕

ប្រភព matichon


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម