អ៊ីស្រាអែល ត្រៀមផែនការចាក់វ៉ាក់សាំងម្ជុលទី ៤

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 5:44 នាទី ល្ងាច

មន្ត្រីសុខាភិបាលអ៊ីស្រាអែលបានផ្សាយថា ប្រទេសកំពុងដាក់ផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ម្ជុលទី ៤ និងត្រូវចាក់រៀងរាល់ឆ្នាំ ឬ ៥-៦ ខែម្តង ។

មកទល់នឹងពេលនេះ ប្រទេសអ៊ីស្រាអែលចាក់ការពារកូវីដ-១៩ ដូសជម្រុញ ឬ ម្ជុលទី ៣ បានជាង ២,៥ លាននាក់ ក្នុងចំនួនប្រជាជនទាំងអស់ ៩ លាននាក់ ឬ ប្រមាណ ២៧,៨% ហើយកំពុងពិចារណាចាក់ម្ជុលទី ៤ បន្តទៀត ដោយសារមេរោគបម្លែងមានច្រើនប្រភេទ ។

អ៊ីស្រាអែលជាប្រទេសដំបូងគេលើពិភពលោក បានចាក់ដូសជម្រុញ ឬម្ជុលទី ៣ បានចំនួន ២,៥ លាននាក់ និងបានទទួល «Green Pass» ដែលអាចមានសិទ្ធិចូលទៅទីកន្លែងណាក៏បាន ដូចជា ភោជនីយដ្ឋាន ហាងទំនិញ និង បារ ជាដើម ។ Green Pass នេះមានសុពលភាព ៦ ខែ​ ក្រោយពីបានទទួលចាក់វ៉ាក់សាំងម្ជុលទី ២ និង ទី៣ ៕

ពីវេបសាយ springnews

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម