ឯកឧត្តម ង៉ូវ បូរីណា ដឹកនាំក្រុមការងារក្នុងផែនក្រសួង ចូលរួមកិច្ចប្រជុំលើកដំបូង ជាមួយជនបង្គោលទទួលផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅប្រទេស

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:28 នាទី ល្ងាច

អត្ថបទ ទា ភូលីន៖

ឯកឧត្តម ង៉ូវ បូរីណា ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច បានដឹកនាំក្រុមការងារនៅក្នុងផែនរបស់ក្រសួងចូលរួមក្នុងកិច្ចប្រជុំលើកដំបូង ស្តីពីការជួបជាមួយជនបង្គោលទទួលផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅប្រទេសតាមរយ:ប្រព័ន្ធវីដេអូ (Zoom Meeting) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានសមាសភាពចូលរួមពីបណ្តាក្រសួងស្ថាប័ន និងជនបង្គោលក្រៅប្រទេសចំនួន ៤១ និងមានសមាសភាពចូលរួម ២៩៦រូប នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យសមាសភាព តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមតាមបណ្តាក្រសួងស្ថាប័ន រាជធា-នីខេត្ត និងក្រៅប្រទេស និងបង្កើតបណ្តាញទំនាក់ទំនងរវាងក្រសួងស្ថាប័ន រាជធានី-ខេត្ត និងក្រៅប្រទេសជាមួយយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការផ្សាយព័ត៌មានទាក់ទងនឹងសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងយុវជនគណបក្សឲ្យកាន់តែមានវិសាលភាពទូលំទូលាយ និងមានប្រសិទ្ធខ្ពស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម