Sinovac ម្ជុលទី ៣ ជួយជម្រុញអង់ទីគ័រការពារមេរោគបម្លែង «ដែលតា» បាន ២,៥ ដង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី07 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:37 នាទី ល្ងាច

លទ្ធផលសិក្សាពីស្ថាប័នវិទ្យាសាស្ត្រចិន មហាវិទ្យាល័យហ្វូតាន់​ ទីក្រុងហៀងហៃ ដែលសហការជាមួយក្រុមហ៊ុន Sinovac និង ស្ថាប័នផ្សេងៗទៀតក្នុងប្រទេសចិន ដើម្បីវិភាគរកប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ក្នុងការការពារកូវីដ-១៩ បម្លែងថ្មី «ដែលតា» នៅពេលចាក់ម្ជុលទី ៣ ឬ ដូសជម្រុញ។

ក្រុមស្រាវជ្រាវបានយកអ្នកចូលរួមចំនួន ៦៦ នាក់ និងអ្នកស្ម័គ្រចិត្ត ៣៨ នាក់ដែលបានទទួលវ៉ាក់សាំង ២ ឬ ៣ ដូស បានរកឃើញថា វ៉ាក់សាំង Sinovac ម្ជុលទី ២ រយៈពេល ៦ ខែក្រោយចាក់វ៉ាក់សាំង ឃើញសកម្មភាពអង្គបដិប្រាណដែលអាចប្រឆាំងកូវីដ-១៩ បម្លែងដែលតាបាន ប៉ុន្តែនៅពេលជម្រុញការចាក់វ៉ាក់សាំងម្ជុលទី ៣ ហើយ រយៈពេលប្រមាណ ៤ សប្តាហ៍ ឃើញថាបានបង្កើនអង្គបដិប្រាណប្រឆាំងមេរោគបម្លែង«ដែលតា»បានដល់ ២,៥ ដង ។

ការសិក្សានេះកើតឡើងចំពេលមានការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩  ពូជបម្លែង«ដែលតា» ដែលមានសក្តានុពលនៃការរីករាលដាលខ្ពស់ ជាកង្វល់របស់ពិភពលោក បណ្តាលឱ្យមានការកើនឡើងនៃចំនួនអ្នកឆ្លងជាច្រើន សូម្បីតែនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ហើយ ក៏ដោយ ។

ប្រទេសជាច្រើនដែលពឹងផ្អែកជាចម្បងលើវ៉ាក់សាំង Sinovac កំពុងចាប់ផ្តើមចាក់វ៉ាក់សាំងផ្សេង ផលិតឡើងដោយប្រទេសលោកខាងលិច ដែលជាវ៉ាក់សាំងម្ជុលទី ៣ ដែលផ្តល់ឱ្យប្រជាជនដើម្បីបង្កើនភាពស៊ាំ ។

អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមប្រហែល ១០០ លានដូសដល់អាហ្វ្រិក និងអាស៊ីនៅចុងខែនេះ ។ នេះគឺជាការផ្តល់វ៉ាក់សាំងដំបូងដែលផលិតដោយប្រទេសចិនតាមរយៈគម្រោង COVAX ។

ខណៈប្រទេសខ្លះបដិសេធមិនទទួលវ៉ាក់សាំងនេះ លោកបានអះអាងថាវ៉ាក់សាំងនេះខ្វះទិន្នន័យអំពីប្រសិទ្ធភាពរបស់វាប្រឆាំងនឹងកូវីដ-១៩ ប្រភេទ «ដែលតា» ៕

រូបថត និងខ្លឹមសារ by SONNY TUMBELAKA / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម