ទំនៀមទម្លាប់ដ៏តឹងរឹង ! មហាវិទ្យាល័យនៅអាហ្វហ្គានីស្ថាន បែងចែកនិស្សិតប្រុស អង្គុយដាច់ពីនិស្សិតនារី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី07 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:19 នាទី ល្ងាច

មហាវិទ្យាល័យនៅអាហ្វហ្គានីស្ថាន បែងចែកបុរស អង្គុយដាច់ពីនារី មហាវិទ្យាល័យនៅប្រទេសអាហ្វហ្គានីស្ថាន បានបើកដំណើរការវិញហើយ ប៉ុន្តែខុសពីពេលមុន ដោយមានការផ្លាស់ប្តូរដ៏សំខាន់ គឺការបែងចែកនិស្សិតប្រុសមួយខាង និស្សិតស្រីមួយខាង ដោយយកវាំងននបាំងខណ្ឌជារនាំង ។

ច្បាប់ដ៏តឹងរឹងរបស់ប្រទេស ក្រោយក្រុមតាលីបង់កាន់អំណាច គឹប្រែប្រួលមួយជ្រុងក្នុងមហាវិទ្យាល័យ ដោយបុរសមិនអាច​អង្គុយលាយគ្នា ឬជិតគ្នា រួមទាំងមិនអាចធ្វើកិច្ចការជាមួយគ្នាបាន ។ ចំណែកគ្រូ បើអ្នកគ្រូបង្រៀន ត្រូវបង្រៀននិស្សិតភេទដូចគ្នា ។ 

ជាការពិតក្នុងរយៈពេល ២០ ឆ្នាំកន្លងមក និស្សិតស្រីក្នុងអាហ្វហ្គានីស្ថាន ក៏អង្គុយដាច់ដោយឡែកដូច្នេះដែរ តែចាប់ពីក្រុមតាលីបង់ចូលមក ក៏មានការបែងចែករវាងភេទច្បាស់តែម្តង ។ តាលីបង់បានបដិសេធមិនធ្វើអត្ថាធិប្បាយផ្លូវការណាមួយលើបញ្ហានេះទេ តែអះអាងថាបន្តគោរពសិទ្ធិ និងផ្តល់សេរីភាពដល់ស្ត្រីក្នុងការរស់នៅ ប៉ុន្តែភាគីជាច្រើននៅតែមិនជឿជាក់ថា ការប្រតិបត្តិមានប្រសិទ្ធភាពបានប៉ុនណា ។ 

បញ្ហានេះ កាលពីសប្តាហ៍កន្លងទៅ មានក្រុមស្ត្រីមួយចំនួន បានដើរក្បួនក្នុងទីក្រុងកាប៊ុល ដើម្បីអំពាវនាវការធានាសិទ្ធិសេរីភាពពីរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ការទាមទារនេះ ក៏មានការប៉ះទង្គិចរវាងក្រុមស្ត្រី និងក្រុមសន្តិសុខតាមផ្លូវរបស់តាលីបង់ផងដែរ ៕

ពី REUTERS - AP

by Savuth


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម