តុលាការវៀតណាម កាត់ទោសអ្នកល្មើសចត្តាឡីស័ក និងចម្លងមេរោគកូវីដ-១៩ ទៅអ្នកដទៃ ជាប់ពន្ធនាគារ ៥ ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី07 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:51 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ៦ កញ្ញា ទីភ្នាក់ងារព័ត៌មានវៀតណាម VNA រាយការណ៍ថា តុលាការខេត្តកាម៉ៅ ប្រើពេលមួយថ្ងៃក្នុងការកាត់ទោស ឲ្យបុរសម្នាក់ឈ្មោះ ឡេ ហ្វាន ទី អាយុ ២៨ ឆ្នាំ ជាប់ពន្ធនាគារ ៥ ឆ្នាំ ពី បទល្មើសចត្តាឡីស័ក និងចម្លងមេរោគកូវីដ-១៩ ទៅមនុស្សដទៃ ៨ នាក់ ដោយធ្វើដំណើរពីទីក្រុងហូជីមិញ មកកាន់ខេត្តកាម៉ៅ និងល្មើសការកាក់ខ្លួន ២១ ថ្ងៃ ។

តុលាការក៏បានផ្តន្ទាទោសមនុស្សពីរនាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារ ១៨ ខែនិងជាប់គុក ២ ឆ្នាំទៀតពីបទល្មើសដូចគ្នា ប៉ុន្តែទោសជាប់ពន្ធនាគារត្រូវបានព្យួរ ។

ប្រទេសវៀតណាម ធ្លាប់ជាប្រទេសដែលគ្រប់គ្រងមេរោគកូវីដ-១៩ បានល្អ ពីវិធានការបិទព្រំដែន ការតាមដាន និងការកាក់ខ្លួនតាមវិធានការគ្រប់គ្រង ប៉ុន្តែបែរជាត្រូវឆ្លងជាសហគមន៍កាលពីចុងខែមេសា ឆ្នាំ២០២១ ធ្វើឲ្យធ្លាក់កេរ្តិ៍ឈ្មោះ ។

ចំណែកការចាក់វ៉ាក់សាំង ប្រទេសវៀតណាមបានម្រិតទាបបំផុតក្នុងភូមិភាគ បានត្រឹម ៣,៤% នៃប្រជាជនទាំងអស់ ៩៨ លាននាក់ ដែលបានចាក់គ្រប់ដូសទី ២ ហើយ ១៩% បានម្ជុលទី ១ ។

នេះស្រុកគេ បើស្រុកខ្មែរយើងវិញ មានតាំងពីលួចរត់ចេញមណ្ឌលចត្តាឡីស័ក ខ្លះមិនឲ្យគ្រូពេទ្យយកសំណាក ខ្លះកាន់តាំងតោមិនឲ្យគ្រូពេទ្យចូលយកសំណាកពិនិត្យ ខ្លះទៀតស្រែក និងតដៃសមត្ថកិច្ច ។ល។ និង ។ល។ តែគ្រូពេទ្យមានចិត្តយោគយល់ និងអំណត់... ៕

ប្រភពពី REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម