គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ៤.២៥៤ លានបាត ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១២ លានដូស

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី07 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:23 នាទី ល្ងាច


អត្ថបទ សូរ្យសែង៖

គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ៤.២៥៤,៣៦ លានបាត សម្រាប់ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១២ លានដូស ដើម្បីចាក់ជូនប្រជាជន ៤ ក្រុម ។

១. អ្នកដែលមានជំងឺពីកំណើតដូចជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃធ្ងន់ធ្ងរ (ជំងឺស្ទះសួតជំងឺហឺត) ជំងឺសរសៃឈាមបេះដូង ជំងឺតំរងនោមរ៉ាំរ៉ៃដំណាក់កាលទី ៥ (ខ្សោយតំរងនោមរ៉ាំរ៉ៃ) ជំងឺដាច់សរសៃឈាមខួរក្បាល មហារីកគ្រប់ប្រភេទដែលកំពុងទទួលការព្យាបាលដោយគីមី ការព្យាបាលដោយកាំរស្មីនិងការព្យាបាលដោយភាពស៊ាំ ជំងឺទឹកនោមផ្អែម និងធាត់ (BMI ធំជាង ឬស្មើនឹង ៣៥, ទម្ងន់លើសពី ១០០ គីឡូក្រាម) ។

២.​ ប្រជាជនអាយុ ៦០ ឡើងទៅ

៣. មន្ត្រីដែលធ្វើការពាក់ព័ន្ធនឹងកូវីដ-១៩ ងាយនឹងរងគ្រោះ អាជ្ញាធរត្រួតពិនិត្យការកាក់ខ្លួនតាមព្រំដែន កងទ័ព ប៉ូលិស អ្នកប្រមូលសំរាម ជាដើម ។

៤. ប្រជាជនទូទៅដែលរស់នៅប្រទេសថៃ

ដោយក្រុម ៧ ដូចជា ជំងឺរ៉ាំរ៉ៃ ស្ត្រីមានគភ៌ អ្នកមានអាយុ ៦០ ឆ្នាំឡើង ក្រុមវ័យធ្វើការ ៨ លាននាក់ និងក្រុមពលករបរទេស ២ លាននាក់ ដោយឡែកក្រុមនៅតំបន់សេដ្ឋកិច្ចក្រុងបាងកក...៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម