តាលីបង់បង្កើតរដ្ឋអ៊ីស្លាម! បុរសដែល FBI អាមេរិកឲ្យតម្លៃខ្លួន ៥ លានដុល្លារ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:40 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ក្រុមប្រដាប់អាវុធតាលីបង់ បានប្រកាសស្ថាបនាអាហ្វហ្គានីស្ថានជារដ្ឋអ៊ីស្លាម កាលពីថ្ងៃទី ៧ កញ្ញា ចំណែកប្រធាន គឺ ហ៊ិបាតុល​ឡាហ៍ អាឃុនសាដា ជាមេដឹកនាំជាន់ខ្ពស់ ព្រមទាំងគណ:រដ្ឋមន្ត្រីឈុតថ្មីជាបុរសទាំងអស់ ។

អ្នកដែលបានទទួលការតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី គឺលោក មូលឡាហ៍ ម៉ូហាម៉ាដ ហាស្សាន អាគុន ដែលជាសហស្ថាបនិកក្រុម​តាលីបង់ ដែលមានភាពស្និទ្ធស្នាលជាមួយលោក មុលឡាហ៍ ម៉ូហាម៉ាដ អូម៉ារ ជាមេដឹកនាំទីមួយនៃក្រុម ។

ចំណែករដ្ឋមន្រ្តីការពារជាតិស្តីទី គឺ មុលឡាហ៍ យ៉ាគុប (Mullah Yakub) ជាកូនប្រុសរបស់ មុលឡាហ៍ ពអូម៉ារ (Mullah Omar) និង ហ្ស៊ីរ៉ា ជុឌីន ហាក់កានី (Ziradudin Hakkani) ដែលស្ថិតនៅក្នុងបញ្ជី នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) តាមរក ហើយប្រកាសផ្តល់ប្រាក់រង្វាន់ ៥ លានដុល្លារ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្រុមតាលីបង់ក៏បានប្រកាសពីការរស់ឡើងវិញនៃក្រសួងលើកកម្ពស់សីលធម៌ និងបង្ការអំពើអាក្រក់ ដើម្បីអនុវត្តច្បាប់សាសនាយ៉ាងតឹងរ៉ឹង ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម