ចិនត្រៀមចុះបញ្ជីខ្មៅ ពួកស៊ីសំណូក ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី09 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:27 នាទី ល្ងាច

អត្ថបទលោក សូរ្យសែង៖

គោលការណ៍ណែនាំនេះត្រូវបានកំណត់ដោយគណៈកម្មាធិការវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន (CCDI) និងគណៈ កម្មា ធិការសវនកម្មជាតិ (NSC) រួមដល់ផ្នែកផ្សេងៗក្នុងបក្ស ដើម្បីកំណត់ការពិន័យទាក់ទងនឹងការចូលទៅកាន់ទីផ្សារ និងការរឹតត្បិតទៅលើលក្ខណសម្បត្តិនៃការសូកប៉ាន់ ។

ទាំងអ្នកផ្តល់ និងអ្នកទទួលសំណូកនឹងប្រឈមមុខនឹងទណ្ឌកម្ម ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតទៅលើការ សូកប៉ាន់ជាច្រើនលើក សំណូកធំ ឬការសូកប៉ាន់ជាមួយមនុស្សជាច្រើន, សមាជិកបក្ស និងមន្រ្តីរដ្ឋាភិបាលដែលផ្តល់សំណូក, ការសូកប៉ាន់ក្នុងផ្នែកការងារ និងការសូកប៉ាន់លើវិស័យពាណិជ្ជកម្មទ្រង់ទ្រាយធំ ជាដើម ។

សំណូកដែលតែងតែប្រគល់ឱ្យនៅក្នុងស្រោមសំបុត្រក្រហម ដែលគេហៅថា ហុងប៉ៅ ឬ អាំងប៉ាវ

គឺជាជំងឺរុាំរ់ៃនៅប្រទេសចិន

ផលប្រយោជន៍ខុសច្បាប់ ដែលទទួលបានពីការសូកប៉ាន់ ត្រូវតែរឹបអូសយកមកវិញ ឬសងប្រាក់មក វិញតាមច្បាប់ ។ ចំណែកផលប្រយោជន៍មិនសមរម្យផ្សេងទៀត ដូចជា មុខតំណែងវិជ្ជាជីវៈ កិត្យានុភាព​ខាងនយោបាយ ការគាំទ្រអាជីវកម្ម និងមុខតំណែងសិក្សា ត្រូវតែបោះបង់ ឬ លុបចោល ។

គោលការណ៍ណែនាំខាងលើចែងថា អាជ្ញាធរចិននឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បុគ្គល និងសហគ្រិនដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីប្រតិបត្តិការរបស់ប្រតិបត្តិករទាំងនោះស្របតាមច្បាប់ ស្របពេលមានការពិន័យចំពោះការសូកប៉ាន់ទាំងឡាយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម