ដោយ ណយ វង្ស
នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ Video Zoom ដោយបានពិភាក្សាស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានចំណេះដឹងទូទៅគ្រប់កម្រិតក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលររាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីបានកំណត់យកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជាថ្ងៃបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំជំហានដំបូងទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅមុន ដោយត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ។
រូបថតឯកសារ សិស្សានុសិស្សអនុវិទ្យាល័យសុធារស
កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលបានឲ្យសាលារាជធានីភ្នំពេញ ត្រៀម និងរៀបចំសាលាចំណេះដឹងទូទៅក្នុងរាជធានីភ្នំពេញ ដោយដាក់ចេញឲ្យខណ្ឌទាំងអស់ធ្វើអនាម័យ និងរៀបសណ្តាប់ធ្នាប់ ដើម្បីឲ្យកូនចៅពុកម៉ែបងប្អូនបានចូលសិក្សាឡើងវិញ ក្រោយសម្រាកអស់ជាច្រើនខែមក ៕