ប្រហែលជាព្យុះកំណាចហើយ បានជាវៀតណាមត្រៀមកងកម្លាំងដល់ ៥០០.០០០ នាក់ទទួលព្យុះត្រូពិក «កុនសុន»

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី10 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:57 នាទី ល្ងាច

កងទ័ពវៀតណាមបានត្រៀមកម្លាំងពលចំនួន ៥០០.០០០ នាក់ ដើម្បីទប់ទល់ជាមួយព្យុះកុនសុន ((Typhoon Conson)ដែលធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយនឹងមកដល់ប្រទេសវៀតណាមនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

«កុនសុន» ជាព្យុះទី ៥ ដែលនឹងបោកបក់ចូលប្រទេសវៀតណាមក្នុងឆ្នាំនេះ ។ វៀតណាមត្រូវជម្លៀសប្រជាជនប្រមាណ ៨០ ម៉ឺននាក់នៅភាគខាងជើង ហើយអាចធ្វើឲ្យដីបាក់រលំ ។ ក្រុមឧតុនិយមវៀត ណាមថា នឹងមានកូនព្យុះ ៦-៨ ទៀត បង្កខ្លួនឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ ។

មុននេះ ព្យុះ កុនសុន បានបង្កការខូចខាតធ្ងន់ធ្ងរក្នុងប្រទេសហ្វីលីពីន ដោយឲ្យកើតមានភ្លៀងធ្លាក់ច្រើន បង្កឲ្យមានទឹកជំនន់ ប្រជាជនគ្មានជម្រក និង គ្មានអគ្គិសនីប្រើប្រាស់ ។ ចំណែកនៅរដ្ឋធានីម៉ានីឡាដែលកំពុងប្រយុទ្ធជាមួយមេរោគកូវីដ-១៩ បានប្រកាសព្រមានពីហានិភ័យធម្មជាតិក្នុងកម្រិត ១ ដែលមានន័យថា អាចនឹងមានខ្យល់បោកបក់ក្នុង ៣៦ ម៉ោង ៕

ព្យុះកុនសុន កាលបោកបក់ចូលប្រទេសហ្វីលីពីន

ព្យុះកុនសុន កាលបោកបក់ចូលប្រទេសហ្វីលីពីន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម