អូស្ត្រាលីអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ថ្មី ប្រឆាំង ដែលតា បាន ៩៥%

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី10 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:16 នាទី ល្ងាច

វេបសាយ Globe Newswire បានផ្សាយថា ក្រុមហ៊ុន EnGeneIC Limited របស់ប្រទេសអូស្រ្តាលី បានអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ដោយបច្ចេកវិទ្យាណាណូសែលឡុឡា (Nanocellular) ជាលកើដំបូងលើពិភពលោក ដោយបានសាកល្បងទៅលើសត្វរួចហើយជួបថា វ៉ាក់សាំងអាចឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ ដែលជាពពួកបំប្លែង «ដែលតា» បាន ៩៥% វ៉ាក់សាំងថ្មីនេះឈ្មោះថា«EDV» ព្រមទាំងអាចទប់ទល់នឹងមេរោគផ្សេងៗទៀតបាន ដូចជា អាល់ហ្វា, បេតា និងហ្គាម៉ា ។

លើសពីនេះ លក្ខណៈសំខាន់មួយទៀតនៃវ៉ាក់សាំងនេះ គឺវាអាចរក្សាទុកនៅសីតុណ្ហភាពបន្ទប់ និងមានអាយុកាលបាន ៣ ឆ្នាំ ដែលធ្វើឱ្យងាយស្រួលដឹកជញ្ជូនទូទាំងពិភពលោក ស្របពេលដែលវ៉ាក់សាំងផ្សេងទៀត បច្ចុប្បន្នត្រូវត្រូវរក្សាទុកនិងដឹកជញ្ជូននៅសីតុណ្ហភាពអវិជ្ជមាន ហើយមានអាយុកាលពី ៣ ទៅ ៦ ខែប៉ុនណោះ ៕

រូបភាព Roslan Rahman / AFP

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម