ពលរដ្ឋកម្ពុជានៅផ្សាររោងកឿ ខេត្តស្រះកែវ រីករាយជាមួយនឹងដំណឹងថា រដ្ឋាភិបាលកម្ពុជានាំយកវ៉ាក់សាំងមកចាក់ជូនដល់ផ្សារ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី11 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:06 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ដោយសារនៅខេត្តស្រះកែវ មានអ្នកឆ្លងកូវីដ-១៩ ច្រើនរយនាក់ នោះរដ្ឋាភិបាលថៃបានផ្តល់ភ្លើងខៀវឲ្យគ្រូពេទ្យ ខាងកម្ពុជា មកចាក់វ៉ាក់សាំងស៊ីណូហ្វាមជូនជនជាតិកម្ពុជាដែលនៅផ្សាររោងកឿ ដោយសង្ឃឹមថានឹងបើកផ្សារនេះឲ្យបានឆាប់ៗ ។

តាមវេបសាយថៃរ៉ាត់ (Thairath) ចេញផ្សាយថ្ងៃទី ១១ កញ្ញានេះថា ផ្សាររោងកឿដែលភាគច្រើនមានជនជាតិកម្ពុជាលក់ដូរច្រើន មានលក់ដូចជា​ បន្លែ ផ្លែឈើ ខោអាវ ហើយមានការឆ្លងមេរោគកូវីដ-១៩ ជាច្រើនប្រមាណ ៣.០០០ នាក់ ធ្វើឲ្យរដ្ឋបាលខេត្តស្រះកែវប្រកាសបិទ និងឡុកដោន (LockDown) ផ្សាររោងកឿ ២ លើកមកហើយ នឹងត្រូវផុតវិធានការនៅថ្ងៃទី ១៤ ខែកញ្ញានេះ ។

អាជ្ញាធរខេត្តស្រះកែវបានទំនាក់ទំនង និងជូនដំណឹងដល់ជនជាតិកម្ពុជា នៅក្នុងផ្សាររោងកឿឲ្យបានជ្រាបថា នៅថ្ងៃទី ១០ កញ្ញាកន្លងទៅនេះ រដ្ឋាភិបាលថ្ងៃបានអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជានាំយកវ៉ាក់សាំងការពារកូវីដ-១៩ មកចាក់ជូនដល់ផ្សាររោងកឿ ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ រង់ចាំក្រសួងការបរទេសពិភាក្សាជាមួយស្ថានទូតកម្ពុជា នៅប្រទេសថៃ និង ក្រសួងសុខាភិបាលជាមុនសិន ដែលធ្វើឱ្យប្រជាជនកម្ពុជានាំគ្នាសប្បាយចិត្តជាអនេក ដោយនឹកឃើញ ថា រដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្លួន ព្រោះមាន ទោះនៅឆ្ងាយដល់ណាក៏ចិត្តនឹកដល់ មិនបោះបង់ចោល ព្រោះសារសំខាន់ខ្លាំងណាស់ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

អាជ្ញាធរខេត្តស្រះកែវ បានថ្លែងអំណរគុណដល់គណៈរដ្ឋមន្ត្រីថៃ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជានាំយកវ៉ាក់សាំងស៊ីណូហ្វាមមកចាក់ជូនពលរដ្ឋកម្ពុជានៅផ្សារព្រំដែនពី គឺខេត្តស្រះកែវ និងខេត្តត្រាត ប្រមាណ ១៤.០០០ នាក់ ដើម្បីពលរដ្ឋប្រកបរបរអាជីវកម្មតាមព្រំដែន និងផ្សារពាណិជ្ជកម្មបានដំណើរការឡើងវិញឆាប់រហ័ស ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម