ប្រជាជននៅស្រុកស្អាង ផ្តុំផ្សារព្រែកតូច ជួបបញ្ហាទឹកល្អក់ ទឹកប្រើប្រាស់មិនកើត ! ក្រុមហ៊ុនទឹកស្អាតអត់កម្រើក!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ

ប្រជាជននៅមួយស្រុកស្អាង (ផ្សារព្រែកតូច) កំពុងជួបបញ្ហានឹងទឹកល្អក់ប្រើប្រាស់របស់ក្រុមហ៊ុនទឹកស្អាតនៅស្រុកស្អាង ដែលផ្ទះនីមួយៗសុទ្ធតែត្អូញត្អែរដូចៗគ្នា ។

ពីមុនបងប្អូនប្រជាពលរដ្ឋមិនមានបញ្ហាទឹកល្អក់បែបនេះទេ ប៉ុន្តែនៅពេលថ្មីៗនេះ នៅពេលបងប្អូនបើកទឹកប្រើប្រាស់ដូចសព្វមួយដង ក៏បានជួបទឹកល្អក់ដូចទឹកប្រឡាយ នៅពេលយកមកបោកគក់សម្លៀកបំពាក់ ឬ កម្រាលពូក ត្រូវប្រឡាក់លើសដើម ឃើញដូច្នេះពួកគាត់សឹងមិនហ៊ានលាងចានឆ្នាំងដោយសារទឹកគគ្រិច ។

ការបង់ថ្លៃទឹក ប្រជាជនធ្វើឡើងដូចអ្នកក្នុងទីក្រុងភ្នំពេញដែរ ព្រោះក្រុមហ៊ុន«ទឹកស្អាត»មួយនៅស្រុកស្អាងជាគ្រប់គ្រងទាំងស្រុង តែនៅពេលពលរដ្ឋជួបបញ្ហាដូចខាងលើ នៅមិនទាន់ឃើញចេញមកបំភ្លឺ ឬមានដំណោះស្រាយកែសម្រួលជូនប្រជាជននៅឡើយទេ ។

ប្រសិននៅមានបញ្ហាទឹកល្អក់បែបនេះយូរអង្វែងទៀត ច្បាស់ជាគ្មានទឹកប្រើប្រាស់សម្រាប់ដាំស្លប្រចាំថ្ងៃឡើយ សូមអភិបាលស្រុក-ខេត្តជួយមើលក្រុមហ៊ុនទឹកស្អាតផង ទាន!

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម