ស្ងាត់ៗក្រុមគាំទ្រ ត្រាំ ត្រៀមធ្វើបាតុកម្ម ! អាជ្ញាធរអាមេរិកត្រៀមដំឡើងរនាំងជុំវិញរដ្ឋសភា

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី15 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:26 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ ថាអាជ្ញាធរអាមេរិកបានបង្ហាញផែនការព័ទ្ធជុំវិញអគាររដ្ឋសភា (វិមានកាពីតូល) អាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតុន ឌី.ស៊ី. ដែល ដើម្បីត្រៀមខ្លួនសម្រាប់ការហែក្បួនរបស់ភាគីស្តាំនិយម ដែលគាំទ្រអតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅចុងសប្តាហ៍នេះ ។

លោក ថូម៉ាស មេងហ្គ័រ ស្នងការប៉ូលីសសភា បានប្រាប់អ្នកយកព័ត៌មានថា រនាំងនឹងត្រូវដំឡើងមួយថ្ងៃ ឬពីរថ្ងៃមុនការធ្វើបាតុកម្ម ហើយប្រសិនបើអ្វីៗដំណើរការល្អ វានឹងត្រូវរើចេញឆាប់ៗ ។

ក្បួនដង្ហែរ«យុត្តិធម៌ដើម្បីថ្ងៃទី ៦ មករា(Justice for J6) » ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១៨ ខែកញ្ញានេះ គឺមានគោលបំណងតវ៉ាប្រឆាំងការចាប់ខ្លួនក្រុមកុបកម្មរាប់រយនាក់ ដែលបានសម្រុកចូលអគារសភាកាលពីថ្ងៃសៅរ៍ទី ៦ ខែមករា ។

កាសែត ឌឹ ហៀល (The Hill) រាយការណ៍កាលពីថ្ងៃទី ១៣ កញ្ញាថា អាជ្ញាធរតម្រួតសភា បានចាប់បុរសអាយុ ៤៤ ឆ្នាំ មានកាំភ្លើង និងកាំបិត នៅខាងក្រៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ដែលនៅមិនឆ្ងាយពីវិមាន កាពីតូល, អាវុធទាំងពីរគឺខុសច្បាប់នៅវ៉ាស៊ីនតោន ។

របាយការណ៍បញ្ជាក់ទៀតថា តម្រួត ១៤០ នាក់បានរងរបួស និងប្រឈមមុខជាមួយក្រុមគាំទ្រលោក ត្រាំ ដែលសម្រុកចូលអគាររដ្ឋសភាកាលពីថ្ងៃទី ៦ មករា កម្នុងគោលបំណងបញ្ឈប់សភាខុនហ្គ្រេសមិនឲ្យទទួលស្គាល់ការបោះឆ្នោតឆ្នាំ ២០២០ ដែលឲ្យលោក ចូ បៃដេន កាន់តំណែងប្រធានាធិបតី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម