សម្តេចតេជោ ហ៊ុន សែន និយាយទៅកាន់ក្រុមប្រឆាំង៖ សូមប្រុងប្រយត្ឋ័ និងកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែកញ្ញា ឆ្នាំ2021 ម៉ោង 5:15 នាទី ល្ងាច

ប្រភព AKP ក្រសួងព័ត៌មាន៖

សម្តេចតេជោ ហ៊ុន សែន ៖ “តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ? ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិ វាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។

ពេលនេះ គ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចរចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ ២/៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

សម្រាប់ដំណើការនយោបាយ យើងបាននិងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។

សូមកុំយល់ខុសថា! ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្តល់សញ្ញា សម្រាប់ការចរចាឱ្យសោះ តែការចូលទៅនោះ ចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ។

សូមប្រុងប្រយត្ឋ័ និងកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

និងសូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយហើយនឹងរស់ឡើងវិញ ហើយ ហ៊ុន សែន នឹងលើកលែងទោសឱ្យ ហើយហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ ដោយ ហ៊ុន សែន ខ្លាចអន្តរជាតិ ។ល។

សង្ឃឹមថាការបកស្រាយនេះ នឹងធ្វើឱ្យអ្នកវិភាគល្ងង់ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាច បានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom”។

នេះជាសារឆ្លើយតបរបស់ សម្តេចតេជោ ហ៊ុន សែន ទៅនឹងមតិរបស់អ្នកលេងហ្វេសប៊ុកម្នាក់ពាក់ព័ន្ធនឹងការដែលសម្តេចតេជោ បានចូល Zoom ក្នុងកម្មវិធីរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម