លោក ប្រាយុទ្ធ ប្រកាសរំលាយសភា!!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី20 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បើតាមអ្នកកាសែតអង្កេត ឧស្សាហ៍ចុះទៅមូលដ្ឋានដែលជាសំឡេងរបស់គណបក្សគាត់ ដែលមើលទៅហាក់ដូចជាការកំដៅសាច់ដុំមួយ ក្នុងការបញ្ជូនសញ្ញាឲ្យរំលាយសភា ដើម្បីត្រៀមបោះឆ្នោតជាថ្មីនាពេលខាងមុខមិនយូរនេះ ។

អនុលោមតាមរដ្ឋធម្មនុញ្ញប្រទេសថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងបញ្ចប់អាណត្តិ ៤ ឆ្នាំនៅខែមីនាឆ្នាំ ២០២៣ ប៉ុន្តែប្រសិនបើមានបញ្ហាអស្ថិរភាពផ្ទៃក្នុងរដ្ឋាភិបាល (មាត្រា ១៦៧ និង ៩៩) គេអាចប្រើមាត្រា ១០៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីទូលព្រះមហាក្សត្រស្តីពីការរំលាយសភាតំណាងរាស្រ្តបានគ្រប់ពេល ។

ប្រសិនបើដេញតាមបន្ទាត់ពេលវេលាសម្រាប់ការរំលាយសភា គឺអំឡុងពេលបើកសម័យប្រជុំវិសាមញ្ញរដ្ឋសភាប្រចាំឆ្នាំលើកទី ៤ នៅចន្លោះថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ដោយបែងចែកជា ៣ ដំណាក់កាលធំ...។

លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារថៃ

ទោះបីឧត្តមសេនីយ៍ ប្រាយុទ្ធ យល់ព្រមដកពង្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ សន្លឹកឆ្នោតប្រហែល ២ សន្លឹកដែលអាចធ្វើឱ្យគណបក្សភឿថៃ ត្រលប់មកមានប្រៀបឡើងវិញនៅក្នុងសមរភូមិបោះឆ្នោតជាថ្មីម្តងទៀត ។

ប៉ុន្តែកុំភ្លេចថា ឧត្តមសេនីយ៍ ប្រាយុទ្ធ នៅតែមានសមាជិកព្រឹទ្ធសភា ២៥០ នាក់នៅក្នុងដៃ ដែលបង្កភាពងាយស្រួលសម្រាប់ការលើកដៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងគ្រប់គ្រងការប្រកួតនៅក្នុងសភាតំណាងរាស្រ្តតាមរយៈច្បាប់សំខាន់មួយ ។

លោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ

ថ្ងៃនេះ (២០ កញ្ញា) ផងដែរ លោក ឈួន លីកផៃ ប្រធានរដ្ឋសភា បានផ្តល់បទសម្ភាសន៍អំពីសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តសម្រាប់អាណត្តិទី ៣ ដោយនិយាយថា ក្នុងរយៈពេល ១៥ ថ្ងៃបើគ្មាននរណាដាក់ស្នើទៅតុលាការធម្មនុញ្ញទេ នឹងត្រូវទូលដល់ព្រះមហាក្សត្រ ។

ចំណែកករណីលោកបណ្ឌិត វរុង ដេតកិចវិគ្រុម ប្រធានស្តីទីគណបក្សថៃផាក់ឌី និយាយថា ប្រសិនបើនាយករដ្ឋមន្ត្រីយល់ឃើញថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញមានបញ្ហា អាចប្តឹងទៅតុលាការធម្មនុញ្ញមុនពេលទូលថ្វាយព្រះមហាក្សត្រ ដូចនេះអាស្រ័យលើនាយករដ្ឋមន្ត្រី ប៉ុន្តែខាងរដ្ឋសភាត្រូវអនុវត្តតាមក្របខ័ណ្ឌច្បាប់ ដែលនឹងត្រូវបញ្ជូនទៅឲ្យនាយករដ្ឋមន្រ្តី ដើម្បីយកបញ្ហានេះទៅថ្វាយព្រះមហាក្សត្រ ប៉ុន្តែទោះយ៉ាងណា ករណីតំណាងរាស្ត្រប្រមូលឈ្មោះទៅតុលាការធម្មនុញ្ញ នៅតែមិនទាន់ឃើញអ្នកណាផ្ញើមកនៅឡើយទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម