អង្គការយូនីសេហ្វសរសើរកម្ពុជា រឿងបើកសាលាឡើងវិញ ស្របពេលដែលកុមារ ៧៧ លាននាក់អត់បានរៀន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:47 នាទី ល្ងាច

ពីវេបសាយ springnews :

ដោយ សូរ្យរិទ្ធ

អង្គការមូលនិធិដើម្បីកុមាររបស់សហប្រជាជាតិ ឬហៅថា UNICEF បានអំពាវនាវឲ្យគ្រឹះស្ថានអប់រំនៅទូទាំងពិភព លោក ត្រឡប់មកបើកសាលារៀនឡើងវិញឲ្យបានឆាប់បំផុត ដោយសារក្នុងបរិបទកូវីដ-១៩ បានរាតត្បាតរយៈពេល ១៩ ខែមកហើយ ដែលធ្វើឲ្យប៉ះពាល់ដល់កុមារ ៧៧ លាននាក់នៅទូទាំងពិភពលោកមិនបានរៀនអក្សរ ។

UNICEF បានឲ្យដឹងថា បច្ចុប្បន្នមាន ១៧ ប្រទេសដែលផ្អាកការរៀនសូត្រក្នុងសាលារៀន ស្របពេលដែល ៣៩ ​ប្រទេសបានរៀននៅសាលាខ្លះ ។ ការបិទសាលាមិនមានបង្រៀន មានជាអាទិ៍ ប្រទេសហ្វីលីពីន បង់ក្លាដែស វេណេហ៊្សូអេឡា អារ៉ាប៊ីសាអ៊ូឌីត បាណាម៉ា និង គូវេត ជាដើម ។

 លោកស្រី ហេនរីតា ហ្វួ (Henrietta Four) នាយកអង្គការយូនីសេហ្វ

ទន្ទឹមនឹងនេះ លោកស្រី ហេនរីតា ហ្វួ (Henrietta Four) នាយកអង្គការយូនីសេហ្វបាននិយាយថា«វិបត្តិអប់រំនៅតែបន្ត ហើយថ្ងៃសិក្សាមិនវិលមករកភាពប្រក្រតីវិញទេ ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយយូរជាងនេះកុមារមិនត្រលប់ទៅសាលារៀន បង្កការខូចខាតកាន់តែច្រើនចំពោះកុមារ»។

របាយការណ៍របស់យូនីសេហ្វឲ្យដឹងទៀតថា គ្រូជាក្រុមដំបូងក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់មកគ្រូពេទ្យ និងអ្នកនៅក្នុងហានិភ័យខ្ពស់ ដើម្បីកុំឲ្យឆ្លងចូលសហគមន៍ ចំណែកកូនសិស្សអាចមានសុវត្ថិភាពជាងដោយសារពួកគេនៅតែក្នុងផ្ទះ ប៉ុន្តែការត្រៀមខ្លួននូវបច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អ៊ីនធឺណិត និងគុណភាពអប់រំមិនស្មើគ្នាទេ ទាំងអស់នេះគឺជាបញ្ហាប្រឈមដែលពួកគេនៅតែជួបប្រទះ ជាមួយនឹងបញ្ហានៃការសិក្សានេះ ។

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសមួយដែលសម្លឹងឃើញដល់បញ្ហារឿងការសិក្សាអប់រំក្នុងបរិបទកូវីដ-១៩ ដោយសារថ្ងៃទី ១៥ ខែកញ្ញាកន្លងមក នៅក្នុងភ្នំពេញ រាជធានីរបស់កម្ពុជា បានអនុញ្ញាតបើកសាលារៀនឡើងវិញហើយ ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ក្រោយពីគ្រូបង្រៀនបានចាក់វ៉ាក់សាំង ២ ដូសរួច ៩៤% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម