ច្បាប់ថ្មី! កុមារលេង Tik Tok ជំនាន់ថ្មី ហៅ «Douyin» មិនលើស ៤០ នាទីក្នុងមួយថ្ងៃ

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:04 នាទី ល្ងាច

ក្រុមប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍នៅថ្ងៃទី ២០ កញ្ញាថា «តូវអ៊ិន (Douyin)» Tik Tok ជំនាន់ថ្មីចិន បានដាក់កម្រិតអ្នកប្រើប្រាស់កុមារអាយុទាបជាង ១៤ ឆ្នាំ ឲ្យលេងត្រឹម ៤០ នាទីក្នុងមួយថ្ងៃ ក្រោយពីរដ្ឋាភិបាលបន្តបង្ក្រាបការ​ញៀនអ៊ីនធឺរណិតរបស់យុវវ័យ ប៉ុន្តែ Douyin នៅអនុញ្ញាតឲ្យក្រុមអ្នកប្រើជាយុវជនលេង Application បានពីម៉ោង ១៨.០០ ដល់ ២២.០០ នាទី ។

Douyin មានលក្ខណៈប្រហាក់ប្រហែលនឹង Tik Tok ដែរ ប៉ុន្តែវាជាវេទិកា (platform) ដាច់ដោយឡែកមួយ ដើម្បីឲ្យ Douyin អាចប្រតិបត្តិតាមបទបញ្ជាអ៊ីនធឺរណិតដ៏តឹងរឹងរបស់ចិន ។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៦០០ លាននាក់ក្នុងមួយថ្ងៃ ។

ByteDance អ្នកអភិវឌ្ឍន៍ Douyin បានបញ្ចេញកម្មវិធី Xiao Qu Xing (ប្រែថា ផ្កាយតូចសប្បាយ) ដែលស្រដៀងទៅនឹងរបៀបយុវវ័យរបស់កម្មវិធី Douyin ដោយកំណត់មាតិកាពិសេសជារឿងអប់រំ ហើយអាចប្រើមិនលើស ៤០ នាទីក្នុងមួយថ្ងៃ ក្រៅពីនេះអ្នកគ្រប់គ្រងអាចរើសបន្ថយពេលវេលាប្រើប្រាស់នៅសល់ត្រឹម ១៥ នាទីក្នុងមួយថ្ងៃ ។

របៀបយុវវ័យរបស់ Douyin ត្រូវបានរចនាឡើងសម្រាប់ការអប់រំ ជាមួយនឹងវីដេអូក្នុងការការពិសោធន៍វិទ្យាសាស្ត្រ រឿងប្រវត្តិសាស្ត្រ សារមន្ទីរនិម្មិត និងដំណើរកម្សាន្ត ៕

បកប្រែដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម