ចាស្ទីន ទ្រូដូ អាចកាន់នាយករដ្ឋមន្ត្រីកាណាដាអាណត្តិទី ៣

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 3:37 នាទី ល្ងាច

 

អត្ថបទ ពិសិទ្ធ៖

កាសែតក្នុងស្រុកបានព្យាករណ៍ថា លោក ចាស្ទីន ទ្រូដូ នឹងបានកាន់តំណែងនាយករដ្ឋមន្ត្រីកាណាដាអាណត្តិទី ៣ ក្រោយរៀបចំការបោះឆ្នោតមុនកំណត់ ។

ថ្ងៃទី​២១ កញ្ញាម្សិលមិញ ទីភ្នាក់ងារព័ត៌មាន Chanelle News Asia រាយការណ៍ថា លោក ទ្រូដូ អាចកាន់តំណែងនាយករដ្ឋមន្ត្រីប្រទេសកាណាដាអាណត្តិទី ៣ បន្ត ប៉ុន្តែមិនដឹងថា ទទួលបានសំលេងក្នុងសភាច្រើនឬអត់ ។

AFP រាយការណ៍ថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ២០ កញ្ញា បានទទួលជ័យជម្នះ តែគណបក្សសេរីនិយមរបស់លោក ទ្រូដូ បានកៅអីក្នុងសភា ១៥៨ មិនមិនដល់ចំនួន ១៧០ អាសនៈដែលត្រូវការ ។

មុននេះលោក ទ្រូដូ បានប្រកាសពីការបោះឆ្នោតមុនកាលកំណត់ នៅខែសីហា ដើម្បីអាចអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទោះយ៉ាងណាការបោះឆ្នោតនេះអាចនឹងកើតឡើងដូចនៅឆ្នាំ ២០១៩ ទោះបីលោក ទ្រូដូ ជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែអាចមិនមានសំឡេងភាគច្រើននៅក្នុងសភា ។

បន្ទាប់ពីលោក ទ្រូដូ បានចេញទៅឃោសនាបោះឆ្នោតរយៈពេល ៥ សប្តាហ៍ចុងក្រោយនេះ ខណៈដែលជាប្រទេសមានអត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ទោះយ៉ាងណាចំណាត់ថ្នាក់ប្រជាប្រិយភាពរបស់ ទ្រូដូ ត្រូវបានប៉ះពាល់ បន្ទាប់ពីមានការរាតត្បាតកូវីដ-១៩ បំប្លែងដែលតាបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស និងបណ្តាលឱ្យចំនួនអ្នកឆ្លងកើនឡើងយ៉ាងគំហុក ខណៈពេលដែលវិធានការបិទទ្វារស្ទើរតែទាំងអស់ត្រូវបានដកចេញ ។

សេចក្តីរាយការណ៍ព័ត៌មានបាននិយាយថា លោក ទ្រូដូ ដែលបានធ្វើជានាយករដ្ឋមន្ត្រីកាណាដាតាំងពីឆ្នាំ ២០១៥ និងជានាយករដ្ឋមន្រ្តីមានសំឡេងភាគតិចនៅក្នុងសភាតាំងពីឆ្នាំ ២០១៩ បានសម្រេចចិត្តប្រថុយរៀបចំការបោះឆ្នោត ដោយសន្យាថា បើជាប់ឆ្នោត ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា នឹងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បុគ្គល និងអាជីវកម្មនៅក្នុងប្រទេស រួមទាំងការចាក់វ៉ាក់សាំងលឿនជាងមុន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម