វាគ្មិន ៣ រូប ចែករំលែកចំណេះដឹងផ្នែកសរសេរព័តមាន (មាតិកា) និង បណ្តាញសង្គម-ទីផ្សារឌីជីថល ដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយវគ្គទីពីរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:13 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ការបណ្តុះបណ្តាលវគ្គទីពីរ ផ្នែកសរសេរព័ត៌មាន (មាតិកា), មេឌា និងទីផ្សារឌីជីថល (Media &Digital Marketing) តបានធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈកម្មវិធី Zoom ដែលមានរយៈពេលមួយថ្ងៃពេញ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ដែលមានសិក្ខាកាម ១០៥ រូប ឧទ្ទេសនាមដោយឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងលោក ង៉ូវ តារារក្សាស័ក្តិ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច ជាអ្នកជំនាញខាងបណ្តាញ សង្គម និងទីផ្សារឌីជីថល និងឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ្នកជំនាញខាងសរសេរសារព័តមាន ។

ក្នុងយុគសម័យនៃការប្រើប្រាស់បណ្តាញសង្គមដ៏មានឥទ្ធិពលលើពិភពលោក សង្គមខ្មែរយើងក៏ត្រូវតែដើរឲ្យទាន់នូវការវិវឌ្ឍបច្ចេកវិទ្យាទាំងនេះ រួមទាំងមាតិកាឲ្យនៅជិតគ្នា ស្របនឹងសម័យកាល ។ មានន័យថា សម្រាប់អ្នក​បង្កើត​នូវ​មាតិកា​​​នានាក្នុងយុគនេះ ក៏ត្រូវមានបទពិសោធខាងមេឌាដែលមានគុណភាពខ្ពស់សម្រាប់ជាចំណី និងចំណេះ ចែក​រំលែកដល់អ្នកប្រើប្រាស់នៅក្នុងសង្គមខ្មែរ ពិសេសយុវវ័យរបស់យើង ហើយក៏ជាការបម្លែងភាពស្មុគស្មាញឲ្យរលាយចេញ​ពីខួរក្បាល និងអ្វីដែលជាប់គាំង ដោយជំនួសមកវិញនូវការផ្សព្វផ្សាយដ៏ល្អមួយ រួមទាំងទម្រង់នៃបច្ចេកវិទ្យាឈានមុខ ក្នុងនេះក៏បានណែនាំវិធីប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ ។

ឯកឧត្តម ង៉ូវ បូរីណា

ឯកឧត្តម លៀង សូរ្យរិទ្ធ

លោក ង៉ូវ តារារក្សាស័ក្តិ

មិនយូរនេះ គេបានជួបប្រទះនូវការកើនឡើងនៃការពឹងផ្អែកលើបច្ចេកវិទ្យា ឬទីផ្សារឌីជីថល ជាពិសេសចាប់តាំងពីមនុស្សបានស្នាក់នៅក្នុងផ្ទះគ្រប់ពេល ដោយសារការរាតត្បាតមេរោគកូរ៉ូណា ធ្វើឲ្យការផ្លាស់ប្តូរតាមបែបឌីជីថលពិតជាមានប្រសិទ្ធភាពឆ្ពោះទៅរកអនាគតនៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយរឿងរ៉ាវបែបឌីជីថល ។

យើងសង្ឃឹមថា ការចែករំលែកនូវចំណេះទាំងនេះ ដែលនៅសល់ ៣ វគ្គទៀត នឹងនាំមកនូវភាពភ្លឺថ្លារបស់សិក្ខាកាម ដែលយកទៅប្រើប្រាស់ជួយសង្គមខ្មែរយើង ដែលកំពុងមានភាពសុខដុម សាន្តត្រាន្តក្រោមផ្ទៃមេឃខៀវស្រឡះនៃសុខសន្តិភាព ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម