ពលរដ្ឋថៃប្រជ្រៀតគ្នាចាក់វ៉ាក់សាំងម្ជុលទី ១

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី24 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:45 នាទី ល្ងាច

ប្រជាជនថៃរាប់ពាន់នាក់ នៅស្រុកកាន់តាំង ខេត្តតាំង បានសម្រុកមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ម្ជុលទី ១ ដោយប្រជ្រៀតគ្នាដោយគ្មានរៀបចំសណ្តាប់ធ្នាប់ រហូតដល់មានការប្រើកម្លាំងរបស់ប៉ុស្តិ៍នគរបាលកន្ទោកដើម្បីថែរក្សារបៀបរៀបរយ ។

ថ្ងៃទី ២៤ កញ្ញានេះ អ្នកកាសែតរាយការណ៍ថា នៅមន្ទីរពេទ្យកាន់តាំង ស្រុកកាន់តាំង ប្រជាជនមកពី ១១ ឃុំ ដែលមានសិទ្ធិទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ម្ជុលទី ១ ប្រមាណ ១.០០០ នាក់ បានទៅរង់ចាំតាំងពីម៉ោង ៤ ភ្លឺ ដោយសម្រុកចូលប្រជ្រៀតគ្នា មិនបានតម្រង់ជួរឲ្យមានរបៀបរៀបរយ បណ្តាលឲ្យមន្ត្រីសុខាភិបាលមានលំបាកក្នុងការបំពេញការងារ រហូតប្រើមេក្រូបំពងសំលេងឲ្យធ្វើចិត្តត្រជាក់ តែគ្មាននរណាស្តាប់ ពេលនោះអ្នកខ្លះក៏ត្រឡប់ទៅវិញ ដោយមើលឃើញសភាពណែនណាន់តាន់តាប់ដូច្នេះ នឹងអាចឆ្លងកាន់តែច្រើន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម