អតីតប្រធានក្រុមហ៊ុនមួយនៅចិន ជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូក

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី24 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

កាសែតស៊ីនហួរបស់ចិន រាយការណ៍ថា តុលាការកណ្តាលទីក្រុងគុយយ៉ាង ខេត្តគុយចូវ បានប្រកាសកាត់ទោសលោក យូន រើនកួ អតីតប្រធានក្រុមហ៊ុន Guizhou Moutai Group ក្រុមហ៊ុនផលិតស្រាម៉ាកប្រេនដ៍ឈានមុខគេរបស់ប្រទេសចិន ដាក់ពន្ធនាគារអស់មួយជីវិតពីបទស៊ីសំណូក ។

លោក យូន អតីតជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃគណៈកម្មាធិការទី ១២ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) នៅខេត្តគុយចូវ ត្រូវបានដកសិទ្ធិពីនយោបាយអស់មួយជីវិត រួមទាំងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ផងដែរ ។

លោក យូន បានទទួលសាច់ប្រាក់ និងទ្រព្យសម្បត្តិជាង ១១២,៩ លានយាន់ ស្មើ 17,451,000 ដុល្លារអាមេរិក ខណៈពេលកំពុងបម្រើការនៅក្រុម Guizhou Moutai Group ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៨ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម