អាល្លឺម៉ង់បោះឆ្នោតនៅថ្ងៃអាទិត្យស្អែក(២៦ កញ្ញា) ម៊ែរឃើល «រាជិនីរបស់អឺរ៉ុប» មិនឈរឈ្មោះបោះឆ្នោតទេ » តើនរណាជំនួសគាត់?

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:11 នាទី ព្រឹក

ពី mgronline៖

ប្រែសម្រួលដោយ សូរ្យរិទ្ធ៖


ការបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់ នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២៦ ខែកញ្ញានេះហើយ ដែលនឹងឈានដល់ការបញ្ចប់តំណែងដ៏យូរ ១៦ ឆ្នាំរបស់«រាជិនីអឺរ៉ុប» គឺលោកស្រី អង់ហ្គេឡា ម៊ែរឃើល អធិការបតី ។

នេះជាលើកដំបូងហើយ ដែលលោកស្រី អង់ហ្គេឡា មិនឈរឈ្មោះបោះឆ្នោតបន្តចាប់តាំងពីឆ្នាំ ២០០៣ មក ដោយមិនចាប់អារម្មណ៍ថា នរណានឹងឈ្នះការបោះឆ្នោតទូទៅនៅថ្ងៃទី ២៦ កញ្ញានេះទេ ។

REUTERS រាយការណ៍ថា បេក្ខជនបានប៉ះទង្គិចគ្នានៅលើវេទិកាចុងក្រោយ នៃការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ដោយមាន គណបក្ស SPD នាំមុខយ៉ាងប្រផិតប្រផើយ ។ ការស្ទង់មតិ FGW សម្រាប់ការជជែកដេញដោល ZDF បង្ហាញពីការគាំទ្រសម្ព័ន្ធមិត្តគណបក្ស CDU-CSU ដោយមាន លោក អារមីន ឡាឆិត (Armin Laschet) ជាបេក្ខជនសម្រាប់អធិការបតីអាល្លឺម៉ង់ថ្មីនាំមុខ ១% នៅ ២៣% ។

គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) កំពុងព្យាយាមរក្សាការនាំមុខរបស់ពួកគេ ដោយការស្ទង់មតិ FGW សម្រាប់គណបក្សស្តាំកណ្តាលអាល្លឺម៉ង់ដែលបានបញ្ជូនបេក្ខជនសម្រាប់តំណែងអធិការបតី គឺរដ្ឋមន្ត្រីក្រសួងរតនាគារអាល្លឺម៉ង់ អូឡាហ្វ ឆូល (Olaf Scholz) ទទួលបានការគាំទ្រមិនប្រែប្រួល ២៥% ហើយគណបក្សហ្គ្រីន (The Greens) ដែលគួរនឹងមានតួនាទីក្នុងរដ្ឋាភិបាលឈុតថ្មីបានសំលេងឡើងមកពាក់កណ្តាល ១៦,៥% ។ ចំណែកគណបក្ស Free Democrats ឬ FDP មានសំលេង ១១% ។

តាមរយៈការពិភាក្សាអំពីបញ្ហាពន្ធបំណុលសាធារណៈ និងនយោបាយការបរទេស ពិសេសក្នុងប្រការនៃទស្សនៈពាកព័ន្ធជាមួយប្រទេសចិន មានភាពខុសគ្នាជាមូលដ្ឋានដែលបង្ហាញថា អាចនឹងពិបាកក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។

CNN បង្ហាញថា គ្មាននរណានឹងឡើងមកទទួលតំណែងជំនួសលោកស្រី អង់ហ្គេឡា ម៊ែរឃើល បានឡើយ តែអ្វីមួយដែលអាចនិយាយដល់ភាពជាអ្នកដឹកនាំរបស់លោកស្រី គឺគេផ្តល់រហស្សនាមថា «រាជិនីរបស់អឺរ៉ុប» ។

លោក រ៉ាល់ បុលម៉ាន (Ralph Bollmann) អ្នកសរសេរជីវប្រវត្តិរបស់លោកស្រី អង់ហ្គេឡា បានសម្តែងយោបល់ជាមួយអ្នកកាសែតអាមេរិកថា «ខ្ញុំគិតថា មានរឿងមួយដូចគ្នាទាំងនៅអាល្លឺម៉ង់ និងនៅបរទេស គឺលោកស្រី ត្រូវបានគេមើលឃើញថា ជាគ្រឹះធានាស្ថិរភាព និងក្នុងអនាគតនឹងមានមនុស្សជាច្រើនដែលក្រឡេកមើលទៅអតីតកាលដែលអាចជាគ្រាចុងក្រោយនៃស្ថិរភាព» ។

វាមិនអាចប្រកែកបានទេដែលកេរ្តិ៍ឈ្មោះរបស់លោកស្រី ម៊ែរឃើល ភាពជាអ្នកដឹកនាំអន្តរជាតិបានកើតឡើងនៅរដូវក្តៅឆ្នាំ ២០១៥ នៅពេលដែលមានជនអន្តោប្រវេសន៍រាប់សែននាក់ ដែលពួកគេភាគច្រើនបានផ្លាស់ទីលំនៅក្នុងសង្គ្រាមស៊ីវិលស៊ីរី បានធ្វើចំណាកស្រុករត់គេចទៅអឺរ៉ុប ស្របពេលដែលជាតិជាសមាជិកអឺរ៉ុបដទៃទៀត ទាស់គ្នាក្នុងរឿងបញ្ឈប់ ជនអន្តោប្រវេសន៍ហូរចូលសហភាពអឺរ៉ុប ប៉ុន្តែ ម៊ែរឃើល ត្រឹមជាមនុស្សម្នាក់ដែលជឿថា ជាពេលវេលាត្រូវវាយបកទៅលើការទំនាស់ទាស់ទែងគ្នានៃវិបត្តិខាងមនុស្សធម៌ ។

«អាល្លឺម៉ងជាប្រទេសដែលខែងរ៉ែង ពួកយើងប្រសព្វនឹងបទពិសោធន៍ច្រើនណាស់ អាចធ្វើបាន!» នេះជាសម្តីប្រាស្រ័យ ឮខ្ទរខ្ទាររបស់លោកស្រី អង់ហ្គេឡា ថ្លែងនៅឆ្នាំ ២០១៥ ស្តីពីជនអន្តោប្រវេសន៍ហូរចូលអឺរ៉ុប ដោយការបើកប្រទេសពួកគេទាំងនោះចូល ។ «យើងនឹងធ្វើកិច្ចការនេះ ហើយប្រសិនបើមានអ្វីកើតឡើងតាមវិធីរបស់យើងយើងនឹងឆ្លងកាត់វា» ។ ទីបំផុតអាល្លឺម៉ងត្រូវទទួលជនភសៀខ្លួន ១,២ លាននាក់ក្នុងពេលមួយឆ្នាំកន្លះ ពេលនោះធ្វើឲ្យប្រជាជនអាល្លឺម៉ង់ជាច្រើនស្វាគមន៍ជនភៀសខ្លួន ព្រមជាមួយនឹងការផ្តល់ស្បៀងអាហារ និងសម្លៀកបំពាក់ ហើយខ្លះឲ្យកន្លែងស្នាក់អាស្រ័យ និងរកការងារឲ្យធ្វើ ។

មកដល់វិបត្តិរោគរាតត្បាតកូវីដដ៏ធំនៅទូទាំងពិភពលោកដើមឆ្នាំ ២០២០ លោកស្រី អង់ហ្គេឡា ជាមេដឹកនាំពិភពលោកក្រុមដំបូងដែលទទួលស្គាល់ថាវិរុសកូវីដ-១៩ រាតត្បាតទូលំទូលាយ និងជាហានិភ័យចំពោះប្រព័ន្ធសុខាភិបាលរបស់ប្រទេស រហូតឈានទៅបិទប្រទេសយ៉ាងតឹងរឹង និងនាំមកគម្រោងការ Kurzarbeit ត្រឡប់មកប្រើ ដើម្បីការពារសេដ្ឋកិច្ចអាល្លឺម៉ង់  រួមទាំងការប្រមូលផ្តុំដើម្បីស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

NBC កាសែតអាមេរិកបង្ហាញថា ការដែលលោកស្រី អង់ហ្គេឡា ចាកចេញពីតំណែង អាចធ្វើឲ្យភាពជាអ្នកដឹកនាំអាល្លឺម៉ង់នៅក្នុងសហភាពអឺរ៉ុប ត្រូវបានរង្គោះរង្គើ ។ ក្រុមអ្នកជំនាញជឿជាក់ថា ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានឃ្លាំមើលដោយក្តីរំពឹងថា ការចាកចេញរបស់លោកស្រីនឹងក្លាយជា«ឱកាស» សម្រាប់លោកក្នុងការបង្កើនឥទ្ធិពលរបស់បារាំងនៅក្នុងប្លុកនេះ និងធ្វើឱ្យប្រទេសបារាំងក្លាយជាមេដឹកនាំតំបន់ជំនួសអាល្លឺម៉ង់ ក្នុងនោះ ម៉ាក្រុង នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងដើម្បីរក្សាតំណែងនៅឆ្នាំ ២០២២ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម