នាយកប្រតិបត្តិ «Moderna» ថា កូវីដ-១៩ បញ្ចប់នៅមួយឆ្នាំក្រោយ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី25 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:29 នាទី ល្ងាច

លោក ស្តេហ្វាន (Photo The Standard)

 

ប្រែសម្រួលដោយ ចាន់ធឿន៖

ថ្ងៃទី ២៥ កញ្ញានេះ ទីភ្នាក់ងារព័ត៌មាន Fox Business រាយការណ៍ថា លោក ស្តេហ្វាន បានសេល នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនម៉ូដឺណា អ៊ីង (Moderna Inc.) បានថ្លែងថា មេរោគរាតត្បាតកូវីដ-១៩ អាចនឹងបញ្ចប់ត្រឹម ១ ឆ្នាំក្រោយនេះ ប្រសិននៅមានការផលិតវ៉ាក់សាំងការពារកូវីដ-១៩ បន្តទៅទៀត ។

«ប្រសិនបើក្រឡេកមើលអត្រាកំណើនឧស្សាហកម្ម បើនិយាយពីការផលិតវ៉ាក់សាំងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ គួរមានវ៉ាក់សាំងគ្រប់គ្រាន់នៅឆ្នាំក្រោយ នឹងធ្វើឱ្យមនុស្សគ្រប់រូបនៅលើពិភពលោកត្រូវបានចាក់វ៉ាក់សាំង ។ លើសពីនេះនៅមានការចាក់វ៉ាក់សាំងជម្រុញ ឬដូសទីបី អាចត្រូវបានផ្តល់ប្រសិនបើចាំបាច់» លោក បេនសេល និយាយ ។

ជាមួយគ្នានេះ លោក បានសេល នៅបានអធិប្បាយថា សម្រាប់អ្នកដែលនៅមិនបានចាក់វ៉ាក់សាំង នឹងទទួលបានភាពស៊ាំពីធម្មជាតិ ដោយសារតែប្រភេទកូវីដ-១៩ បំប្លែង  ដែលតា មានអត្រារីករាលដាលធ្ងន់ធ្ងរ ដែលដូចគ្នានឹងគ្រុនផ្តាសាយធំដែរ ដោយមនុស្សដែលមិនត្រូវបានចាក់វ៉ាក់សាំង នឹងមានហានិភ័យនៃការឆ្លងមេរោគ និងឈឺ រហូតដល់ត្រូវទៅមន្ទីរពេទ្យ ។

សេចក្តីថ្លែងការណ៍ខាងលើរបស់លោក បានសេល កើតឡើងបន្ទាប់ពីអង្គការចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ «Pfizer - Biotech ដូសជម្រុញ ឬដូសទី ៣ សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ រួមទាំងអ្នកដែលមានហានិភ័យ បានចាក់វ៉ាក់សាំងចំនួន ២ ដងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម