ថៃបារម្ភខ្លាំងពីបុរាណស្ថានមរតកពិភពលោក និងវត្តចំណាស់ប្រមាណ ៥០០ កន្លែង ត្រូវទឹកជំនន់លិច

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី25 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:44 នាទី ល្ងាច

 

ប្រភព alepaint.com៖

បកប្រែដោយ សូរ្យរិទ្ធ៖

ជាប្រវត្តិសាស្ត្រហើយ ឆ្នាំនេះស្ថានភាពទឹកជំនន់ដ៏ធំលើកនេះ បានរងផលប៉ះពាល់ពីព្យុះបង្កទឹកជំនន់ ធ្វើឲ្យបុរាណស្ថានដែលជាមរតកពិភពលោករបស់ថៃនៅភាគកណ្តាល ដែលមានអាយុច្រើនរយឆ្នាំកំពុងបុកពោះ លើសពីនេះប៉ះពាល់ជីវិតរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជនផងដែរ ។

 

នៅពេលក្រឡេកឃើញវត្ត និងប្រាសាទចំណាស់ៗនៅក្នុងទីក្រុងស្រីអយុធ្យា ដែលជាមរតកពិភពលោក ត្រូវជន់លិចទាំង ២២០ កន្លែង ទាំងប្រជាជនថៃ និងបរទេស ភ្ញាក់ផ្អើលនិងបារម្ភ ពីព្រោះប្រសិនបើត្រូវដួលរលំ គឺគ្មានអ្វីយកមកជំនួសបានឡើយ ។

អ្នកជំនាញខាងបុរាណវិទ្យាថៃពោលថា ទឹកជំនន់ធំចាប់ផ្តើមឡើងតាំងពីខែសីហាមកម៉្លេះ ដោយសារឥទ្ធិពលព្យុះ «នុក​តេន» មានជាអាតិ៍ ខេត្តឈៀងម៉ៃ, ផេ, ឡាំភូន, ឡាំប៉ាង, សុខោទ័យ និង វិស្ណុលោក បានរងផលប៉ះពាល់ «ព្រះធាតុ​ដុសុថេព» ។

នៅខេត្តឡាំផភូនមានជញ្ជាំងបូជនីយដ្ឋានបុរាណវត្តប្រាយុនដែលត្រូវបានខូចខាត ក៏មានកំផែងមឿងណាន, កំផែង មឿងវិស្ណុលោក និង ព្រះរាជវាំងច័ន្ទ ត្រូវជន់លិច ។ អ្នកជំនាញនិយាយទៀតថា ក្នុងកញ្ញាដល់ខែតុលា បរិមាណទឹក រួមមានទឹកភ្លៀងមហាសាលហូរចុះមកពីខេត្តណៈខនសាវ័ក រហូតដល់ខេត្តផ្រះណៈខនស្រ៊ីអយុធ្យា ដែលមានបុរាណស្ថាន និង វត្តប្រមាណ ៥០០ កន្លែង និងមានបុរាណស្ថានដែលចុះបញ្ជីទុកជាមរតកពិភពលោក ២២០ កន្លែង ពេលនេះត្រូវទឹកជន់ លិចទាំងអស់ ។

ពីការរុករក ស្រាវជ្រាវ និង ប្រមើលមើលការខូចខាត ត្រូវការថវិកាស្តារជួសជុលមានចំនួន ៩៧ កន្លែង ។​ ចំណុចសំខាន់ គឺបុរាណស្ថានដែលកណ្តាលកោះទីក្រុងអយុធ្យា ដែលជាឧទ្យានប្រវត្តិសាស្ត្រ និងមរតកពិភពលោក មានផ្ទៃដី ៣ គីឡូម៉េត្រ រួមមាន វត្តមហាធាតុ វត្តរាជបូរណៈ ជាកន្លែងបុរាណដែលរកឃើញគ្រឿងអលង្ការមាស គំនូរជញ្ជាំង វត្តប្រាស៊ី​សានភេត វិហារព្រះមង្គលបភិត ព្រះរាជវាំងបុរាណ នបិងវត្តពផ្ររះរាម ត្រូវទឹកលិចប្រមាណ ៨០-១៥០ សង់ទីម៉ែត្រ ។

នៅមានវត្ត និងបុរាណស្ថានជាច្រើនកន្លែងទៀត ដែល admin មិនបានបកប្រែបង្ហាញ សូមរៀបរាប់ត្រឹមប៉ុនណឹង ហើយក៏មានការបារម្ភផងដែរចំពោះការខូចខាតបុរាណស្ថានទាំងនោះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម