កូវីដ-១៩ផង ទឹកជំនន់ផង និងបាតុកម្មផង ថៃទុកជាន់ទុក្ខ !

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:50 នាទី ល្ងាច

ពីវេបសាយថៃ posttoday:

ដោយ សាវុឌ្ឍ៖

បាតុករថាលុហ្វា បានបើកឆាកបាញ់កាំជ្រួច គប់ដបទឹក និងចំពាម បានទៅលើសមត្ថកិច្ចប៉ូលិស ហើយក៏បានតបតទៅវិញ ដោយរថយន្តបាញ់ទឹក ហើយបានដណ្តើមតំបន់នោះត្រឡប់មកវិញ រួមជាមួយឃាត់ខ្លួនអ្នកតវ៉ាជាច្រើននាក់ ។

កាលពីថ្ងៃម្សិល (២៧ កញ្ញា) បាតុកម្មរបស់ក្រុមថាលុហ្វាបានជួបជុំគ្នា ដើរក្បួនសំដៅទៅកាន់វិមានរដ្ឋាភិបាល តែត្រូវប៉ូលិសយកលួសបន្លារាំងផ្លូវជាមុន ហើយបានប្រកាសឲ្យបាតុករបញ្ឈប់ជាបន្ទាន់ តែបាតុករមិនអនុវត្តតាម ក៏មានការបាញ់ទឹកដាក់ ហើយក្រុមបាតុករក៏បានបាញ់ចំពាម និងកាំជ្រួចដាក់សមត្ថកិច្ចវិញ ។ បន្ទាប់មកមិនយូរ សមត្ថកិច្ចក៏​បានចូលទៅគ្រប់គ្រងកន្លែងបាតុករ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម