លោក លៀង សូរ្យិទ្ធ លោក ង៉ូវ បូរីណា និងលោក ង៉ូវ តារារក្សាស័ក្ត រួមគ្នាចែករំលែកចំណេះដឹងផ្នែកសរសេរព័ត៌មាន ការប្រើបណ្តាញសង្គម និងទីផ្សារឌីជីថល

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 7:40 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ដោយយល់ឃើញពីភាពចាំបាច់ និងមានសារសំខាន់យូរអង្វែងទៅលើផ្នែកទីផ្សារឌីជីថល ផ្សារភ្ជាប់ជាមួយវិស័យព័ត៌មានដែលយើងហៅថា «មាតិកា (Contents)» សម្រាប់ប្រើប្រាស់ទាំងការងារ ទាំងអាជីវកម្មសេដ្ឋកិច្ច ដូច្នោះហើយទើបឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានចក្ខុវិស័យខ្ពស់ អនុញ្ញាតឲ្យវាគ្មិនជំនាញលើផ្នែកសរសេរព័ត៌មាន, បណ្តាញសង្គម និងទីផ្សារឌីជីថល (Media &Digital Marketing) មកចែករំលែកបំប៉ននូវចំណេះដឹងបន្ថែមដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃសុក្រទី ១ ខែតុលា ឆ្នាំ២០២១ បន្ត បើកវគ្គបណ្តុះបណ្តាលលើកទី ៣ របស់ខ្លួនតាមរយៈកម្មវិធី Zoom ដែលមានមន្ត្រីចូលរួម ១០៥ រូប ។

វាគ្មិន ៣ រូប ដែលមកពីស្ថាប័ន ២ ផ្សេងគ្នា មានឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សា និងជាអគ្គនាយក​រងរដ្ឋបាល ស្ថានិកសារព័ត៌មានគេហទំព័រ «អាណាចក្រខ្មែរ (Khempire) និងលោក ង៉ូវ តារារក្សាស័ក្តិ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច ជាអ្នកជំនាញខាងបណ្តាញសង្គម និងទីផ្សារឌីជីថល និងជាស្ថានិកគ្រុប «MOHA GROUP» ដែលមាន ៤១ គ្រុប ជាចមង្កោមគ្រុបធំជាងគេនៅប្រទេសកម្ពុជា ។

បណ្តាញសង្គម និងទីផ្សារបែបឌីជីថល គឺជាវិធីសាស្ត្រទីផ្សារដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធអ៊ីនធើរណេត ដើម្បីទាញភ្ជាប់ជាមួយប្រភពខាងក្រៅ តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។

នៅក្នុងបរិបទនៃយុគសម័យឌីជីថលនេះ ការធ្វើទីផ្សារតាមបែបឌីជីថលកំពុងតែមានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែការមើលឃើញពីសារសំខាន់ខ្លាំង ទើបគេទាញផលប្រយោជន៍យ៉ាងច្រើនពីការធ្វើទីផ្សារតាមបែបឌីជីថលនេះ ។

ការទទួលបាននូវចំណេះខាងលើ យើងសង្ឃឹមថា សិក្ខាកាមនឹងនាំមកអនុវត្តក្នុងភារកិច្ចការងាររបស់ខ្លួនដោយប្រសិទ្ធភាព និងដើរទាន់ពិភពលោក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម