ស្នេហ៍មិនប្រកាន់វណ្ណៈ ព្រះច័ន្ទបន្ទាបកាយ! ព្រះនាងជប៉ុន ជិតរៀបអភិសេកជាមួយបុរសសាមញ្ញជន

នារីថ្ងៃសុក្រ ទី01 ខែតុលា ឆ្នាំ2021 ម៉ោង 8:25 នាទី ល្ងាច

ប្រភព BBC

អត្ថបទ សូរ្យរិទ្ធ៖ 

អូនស្នេហ៍បង បងស្នេហ៍អូន ព្រះច័ន្ទដ៏សែនខ្ពស់ បានបន្ទាបព្រះកាយឲ្យសាមញ្ញជនឈោងចាប់បាន រហូតក្លាយជាគូដណ្តឹង នឹងរៀបអភិសេកជិតមួយខែខាងមុខ ។

ព្រះរាជវាំងជប៉ុនអិមភីរៀល បានចេញសេចក្តីថ្លែងការណ៍ថា ព្រះនាង ខេអុៈ ម៉ាកុៈ ព្រះជន្ម ២៩ ព្រះវស្សា ត្រៀមអភិសេកជាមួយគូដណ្តឹងជាយុវជនសាមញ្ញជននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដោយមានព្រះរាជបន្ទូលថា ម្ចាស់ក្សត្រី ម៉ាកុៈ បានទទួលរងនូវភាពតានតឹងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលបានផ្សាយថាបានយាងទៅកាន់គ្រួសារខាងមិត្តប្រុសដើម្បីពន្យារពេលរៀបការ ។

BBC រាយការណ៍ថា ក្រោយព្រះនាង ម៉ាកុៈ ជាព្រះរាជធីតាច្បង របស់ព្រះអង្គ ហ៊្វុមិហ៊ិតុៈ មកុដរាជកុមាររបស់ជប៉ុន និងព្រះរាជិនី ឃិកុៈ អាចនឹងយាងទៅបង្កើតគ្រួសារថ្មីនៅសហរដ្ឋអាមេរិក ដោយសារតែលោក កូមុរុៈ ធ្វើការជាមេធាវីនៅទីនោះ ។

ព្រះនាង និងគូដណ្តឹង ធ្លាប់ជាមិត្តរួមថ្នាក់ និងស្រឡាញ់គ្នារហូតក្លាយជាគូដណ្តឹងគ្នា ។ បន្តមក ប្រព័ន្ធផ្សពវផ្សាយបាននិយាយថា ម្តាយរបស់លោក កូមុរៈ ត្រូវបានចោទប្រកាន់ថាបានខ្ចីប្រាក់ជាង ៤ លានយ៉េនពីអតីតគូដណ្តឹងរបស់គាត់ ដែលមួយផ្នែកបានទៅថ្លៃសិក្សានៅសហរដ្ឋអាមេរិក ។ ទោះយ៉ាងណាម្តាយរបស់លោក កូមុរុៈ នៅតែមិនទាន់សងចំនួននេះទេ ។

យោងតាមទីភ្នាក់ងារព្រះញាតិវង្សអធិរាជបានឲ្យដឹងថា ព្រះនាង ម៉ាកុៈ បានទទួលរងនូវជំងឺស្ត្រេសដែលបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម