និន្នាការស្នងតំណែងឪពុក! ឌូតេរតេ ត្រៀមចូលនិវត្តន៍ រៀបជើងព្រួលឲ្យកូនស្រីបន្តតំណែង

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី02 ខែតុលា ឆ្នាំ2021 ម៉ោង 7:32 នាទី ល្ងាច

ពី AP ដោយ សូរ្យសែង៖

ប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ បានរៀបជើងព្រួលឲ្យកូនស្រីឈរឈ្មោះជាបេក្ខជនតំណែងជាមេដឹកនាំបន្ត ក្រោយពីលោកបញ្ចប់អាណត្តិជាប្រធានាធិបតីនៅពាក់កណ្តាលឆ្នាំក្រោយ ។

នៅថ្ងៃទី ២ ខែតុលានេះ លោក រ៉ូដរីហ្គោ ឌូតេរតេ ប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃសៅរ៍នេះ (២ តុលា) ថា ត្រៀមចូលនិវត្តន៍ក្រោយអស់អាណត្តិជាមេដឹកនាំហ្វីលីពីន នៅពាក់កណ្តាលឆ្នាំក្រោយ ព្រមទាំងសុំដកខ្លួនចេញពីមេដឹកនាំគណបក្សប្រជាធិបតេយ្យហ្វីលីពីន-អំណាចប្រជាជន ឬ PDP-Laban បក្សកណ្តាល-ឆ្វេង ដែលគណបក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ។

លោក គ្រីស្តូហ្វឺរ ឡឺរេន ប៊នតេសូរ៉ូ ហ្គោ ឬ បង់ហ្គោ 

ការប្រកាសរបស់លោក ឌូតេរតេ បានកើតឡើងភ្លាមៗបន្ទាប់ពីសមាជិកព្រឹទ្ធសភាវ័យ ៤៧ ឆ្នាំ លោក គ្រីស្តូហ្វឺរ ឡឺរេន ប៊នតេសូរ៉ូ ហ្គោ ឬ បង់ហ្គោ បានដាក់ឯកសារទៅគណៈកម្មការរៀបចំការបោះឆ្នោតនៅទីក្រុងម៉ានីឡាដើម្បីឈរឈ្មោះឱ្យគណបក្ស PDP នៅក្នុងការប្រកួតប្រជែងសម្រាប់អនុប្រធានាធិបតី ។ ដើមឡើយគណបក្ស PDP-Laban ចង់បង្ហាញឈ្មោះលោក គ្រីស្តូហ្វឺរ ជាបេក្ខជនតំណែងប្រធានាធិបតី ប៉ុន្តែគាត់បានបដិសេធ ដោយវែកញែកថា «មានមនុស្សសមស្របជាងនេះ» ហើយនៅពេលនោះកិច្ចប្រជុំរបស់គណបក្សបានអនុម័តសេចក្តីសម្រេចមួយដើម្បីបញ្ជូនមេដឹកនាំហ្វីលីពីនបច្ចុប្បន ដើម្បីដាក់ពាក្យសុំតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតខាងមុខនេះ «ដើម្បីបន្តគោលនយោ​បាយ» ប៉ុន្តែលោក ឌូតេរតេ អាយុ ៧៦ ឆ្នាំបាននិយាយថា លោកកំពុងត្រៀមខ្លួនចូលនិវត្តន៍ពីនយោបាយ ហើយដកខ្លួនចេញពីពីបេក្ខជននៅឆ្នាំក្រោយនៅក្នុងមុខតំណែងជាអនុប្រធានថា«យោងតាមបំណងប្រាថ្នារបស់ប្រជាជន» ។

លោកស្រី សារ៉ា ឌូតេរតេ កូនស្រីរបស់លោកប្រធានាធិបតី រ៉ូដរីហ្គោ ឌូតេរតេ

យ៉ាងណាក៏ដោយ មានការវិភាគភ្លាមៗថា មានការបើកផ្លូវឲ្យកូនស្រីរបស់លោក ឌូតេរតេ គឺលោកស្រី សារ៉ា ឌូតេរតេ អាយុ ៤៣ ឆ្នាំ ឈរជាបេក្ខជនប្រធានាធិបតីថ្មី ដែលនឹងបោះឆ្នោតនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្នុងនាមតំណាងគណបក្ស PDP-Laban ។

សូម្បីតែរហូតមកដល់ពេលនេះលោកស្រី សារ៉ា នៅតែព្យាយាមបដិសេធ ដោយបង្ហាញហេតុផលថាចង់ផ្តោតអារម្មណ៍ និងទទួលបានបទពិសោធន៍ពីវិស័យនយោបាយក្នុងមូលដ្ឋានជាមុនសិន នោះគឺដើម្បីធ្វើជាអភិបាលក្រុងដាវ៉ៅ ប៉ុន្តែមតិរបស់ប្រជាជនហ្វីលីពីនក្នុងរយៈពេលចុងក្រោយនេះ នៅតែលេចឡើង លោកស្រីមានចំណាត់ថ្នាក់ប្រជាប្រិយលេខមួយ ៕ 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម