នាយករដ្ឋមន្ត្រីថ្មីទី ១០០ របស់ជប៉ុន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី05 ខែតុលា ឆ្នាំ2021 ម៉ោង 6:11 នាទី ល្ងាច

ដោយ សូរ្យសែង៖

សមាជិកសភារបស់ជប៉ុនបានបោះឆ្នោតកាលពីថ្ងៃច័ន្ទ ទី ៤ តុលា រើសលោក ហ៊្វុមិអុ គិឈិដ: អាយុ ៦៤ ឆ្នាំ ប្រធានគណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party: LDP) ជានាយករដ្ឋមន្ត្រីទី ១០០ របស់ប្រទេសជប៉ុន ។ ក្រោយពីរដ្ឋសភាបោះឆ្នោតឲ្យ លោក គិឈិដៈ ចូលស្បថកាន់តំណែង ។

លោកនាយករដ្ឋមន្ត្រីថ្មី នឹងប្រកាសរដ្ឋាភិបាលឈុតថ្មី ដែលពោរពេញទៅដោយសម្ព័ន្ធមិត្ត អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូអាបេ ដោយរដ្ឋមន្ត្រីចំនួន ២០ រូប មាន ១៣ រូប ជាអ្នកមិនធ្លាប់នៅក្នុងតំណែងគណៈរដ្ឋមន្ត្រីពីមុន មានរដ្ឋមន្ត្រីជាស្ត្រី ៣ រូប និងអាយុជាមធ្យម ៦១ ឆ្នាំ ។

ការផ្លាស់ប្តូរនេះ កើតឡើងក្រោយពីលោក  យូឈិអ៊ិដៈ ស៊ុងៈ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដើម្បីទទួលខុសត្រូវចំពោះការរិះគន់បញ្ហាជំងឺកូវីដ-១៩ ដែលមនុស្សជាច្រើនមើលឃើញថាមិនសូវយកចិត្តទុកដាក់ ។

ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនរាយការណ៍ថា ទោះមាននាយករដ្ឋមន្ត្រីថ្មីហើយក៏ដោយ ប៉ុន្តែលោក គិឈិដៈ នឹងប្រកាសរំលាយសភាក្នុងសប្តាហ៍ខាងមុខ ដើម្បីមានការបោះឆ្នោតថ្មីនៅថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០២១នេះ ។

រូបថត :Kazuhiro NOGI / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម