កាន់តែមិនស្រួលហើយ ! ក្នុងមួយថ្ងៃយន្តហោះចម្បាំងចិន ៥២ គ្រឿង ហោះចូលដែនអាកាសតៃវ៉ាន់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី05 ខែតុលា ឆ្នាំ2021 ម៉ោង 6:59 នាទី ល្ងាច

ពី thaipost ដោយ សាវុឌ្ឍ៖

តៃវ៉ាន់ផ្សាយកាលពីថ្ងៃច័ន្ទ ទី ៤ តុលាថា កងទ័ពចិនបានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់ ចូលតំបន់ការពារអាកាសរបស់តៃវ៉ាន់ក្នុងមួយថ្ងៃ ៥២ គ្រឿង ដែលជាស្ថិតិថ្មី មិនប៉ុន្មានថ្ងៃក្រោយសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះការបង្ករបស់ចិន ។

AFP រាយការណ៍ថា ក្រសួងការពាររបស់តៃវ៉ាន់ កាលពីថ្ងៃទី ៤ តុលា ថា តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះឡើងទៅព្រមានយន្តហោះចិន ដោយយន្តហោះរបស់ចិន ក្រៅពីយន្តហោះចម្បាំង ៣៦ គ្រឿង រួមមានយន្តហោះទម្លាក់គ្រាប់បែក H-6 ផងដែរ ដែលអាចបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២ គ្រាប់ និងយន្តហោះប្រភេទផ្សេងទៀត ។

REUTERS រាយការណ៍សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនឆ្លើយតបទៅអាមេរិកថា សហរដ្ឋគឺជាភាគីបង្កញុះញង់ និងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ ដោយការលក់អាវុធឲ្យតៃវ៉ាន់ និងបញ្ជូននាវាជាច្រើនគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់ ។

រដ្ឋាភិបាលចិនកាន់តែដាក់សម្ពាធរដ្ឋាភិបាលតៃវ៉ាន់ខ្លាំងឡើងៗ ក្រោយលោកស្រី ឆៃ អ៊ិនវើន ឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៦ ដោយលោកស្រីនៅតែក្រាញបដិសេធពាក្យសម្តីថា តៃវ៉ាន់ជាចណែកមួយរបស់ចិន ។

កាលពីឆ្នាំ ២០២០ ចិនបានបញ្ជូនយន្តហោះយោធាទន្រ្ទានចូលដែនទឹកតៃវ៉ាន់ ៣៨០ គ្រឿង ប៉ុន្តែក្នុងឆ្នាំនេះ ចាប់ពីដើមឆ្នាំដល់ខែតុលានេះ ចិនបានបញ្ជូនយន្តហោះ ៦០០ គ្រឿង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម