មន្ត្រីជាន់ខ្ពស់យោធាតៃវ៉ាន់ ព្យាករណ៍ថា ចិននឹងវាយលុកតៃវ៉ាន់នៅឆ្នាំ ២០២៥

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី06 ខែតុលា ឆ្នាំ2021 ម៉ោង 3:59 នាទី ល្ងាច

ឈីវ កួចឺង រដ្ឋមន្ត្រីក្រសួងការពាររបស់តៃវ៉ាន់ បាននិយាយទៅកាន់គណៈកម្មាធិការរដ្ឋសភាឲ្យពិចារណាទៅខ្ទង់ថវិកាពិសេសខាងយោធាថា ព្យាករណ៍ថាចិននឹងមានសក្តានុពលពេញលេញក្នុងការវាយលុកចូលតៃវ៉ាន់នៅក្នុងឆ្នាំ ២០២៥ ។

នៅពេលត្រូវសមាជិកសភាសាកសួរដល់ភាពតានតឹងខាងយោធាជាមួយចិន លោក ឈីវ កួចឺង និយាយថា ស្ថានការណ៍ស្ថិតនៅចំណុចដ៏លំបាកបំផុតក្នុងរយៈ ៤០ ឆ្នាំ ចាប់តាំងពីគាត់ចូលរួមជាមួយកងទ័ព ហើយបាននិយាយថា មានហានិភ័យនៅពេលដែលនឹងកើតកំហុសខុសឆ្គងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ដែលមានភាពទន់ខ្សោយ ។

កាតព្វកិច្ចពីការចំណាយថវិកាពិសេសដល់មន្ត្រីយោធារបស់តៃវ៉ាន់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខដែលជាផ្នែកធំនឹងផ្តោតលើអាវុធសម្រាប់ប្រើខាងផ្លូវសមុទ្រ រួមទាំងអាវុធប្រឆាំងនាវាចម្បាំង ដូចជាប្រព័ន្ធមីស៊ីលខាងដីគោក ជាដើម ។

ស្របពេលលោក ចូ បៃដេន បាននិយាយជាមួយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង នៃប្រទេសចិន ហើយថាភាគីទាំងពីរបានព្រមព្រៀងគ្នានឹងអនុវត្តតាមកិច្ចព្រមព្រៀងដែលទាក់ទងនឹងកោះតៃវ៉ាន់រួចហើយ ។

ពីពាក្យសម្តីដែល ចូ បៃដិន បាននិយាយ ថានឹងមានភាពជិតស្និទចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរក្នុង ៤ ទស្សវត្សរ៍កន្លងមក ដែលសហរដ្ឋអាមេរិកទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលដែលត្រូវច្បាប់របស់ចិនតែមួយគត់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម