ទីបំផុត ប្រទេសសិង្ហបុរីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការជ្រៀតជ្រែកពីបរទេស

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែតុលា ឆ្នាំ2021 ម៉ោង 7:39 នាទី ល្ងាច

 

 ប្រភព BBC Thai 

ដោយ សូរ្យរិទ្ធ​៖

សិង្ហបុរីបានឆ្លងពង្រាងច្បាប់អំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីបរទេស តែត្រូវបានរិះគន់ដោយគណបក្សប្រឆាំងថា ច្បាប់នេះនឹងត្រូវប្រើដើម្បីបំបិទមាត់អ្នកប្រឆាំងរដ្ឋាភិបាល ។

ច្បាប់នេះនឹងអនុញ្ញាតឱ្យអាជ្ញាធរបញ្ជាឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកផ្តល់សេវាកម្មអ៊ិនធឺណេត បង្ហាញទិន្នន័យអ្នកប្រើប្រាស់ ឬរារាំងមាតិកាដែលពួកគេចាត់ទុកថាជាអរិភាព ស្របពេលដែលអាជ្ញាធរសិង្ហបុរីបាននិយាយ ច្បាប់នេះចាំបាច់ប្រើដើម្បីចាត់ការជាមួយ «ការគំរាមកំហែងធ្ងន់ធ្ងរណាមួយ» ។

បន្ទាប់ពីការពិភាក្សាយ៉ាងក្តៅគគុករយៈពេល ១០ ម៉ោងនៅក្នុងសភា សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃច័ន្ទ ទី ៤ តុលា ដោយនិយាយលម្អិតអំពីអំណាចរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពប្រឆាំងនឹងតំណាងនៅក្នុងប្រទេស ដែលត្រូវបានគេជឿថាជា «យុទ្ធនាការព័ត៌មានមានអរិភាព» ជំនួសជនបរទេស ។

លើសពីនេះរដ្ឋាភិបាលគឺជាកំណត់អត្តសញ្ញាណថា ជាអង្គការ ឬបុគ្គលណា «ឥស្សរជនសំខាន់ខាងនយោបាយ» ប្រសិន បើភារកិច្ចបង្ហាញថា ពួកគេចូលរួមក្នុងនយោបាយ ត្រូវទាមទារឱ្យមានការបង្ហាញពីប្រភពនៃការផ្តល់មូលនិធិ ។

ទោះយ៉ាងណា វិសាលភាពនៃច្បាប់ (ការពារ) ការជ្រៀតជ្រែកពីបរទេស (Foreign Interference (Countermeasures) Act) ឬ FICA ធ្វើឲ្យកើតការព្រួយបារម្ភឡើង ។

«ការឆ្លង FICA នៅថ្ងៃនេះ គឺជាហានិភ័យខាងសិទ្ធិមនុស្ស ក្នុងចំណោមសកម្មជនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកនយោបាយប្រឆាំង ព្រោះបានផ្តល់អំណាចដល់រដ្ឋាភិបាលសិង្ហបុរីក្នុងការដាក់ទណ្ឌកម្មជនណាម្នាក់តាមអំពើចិត្ត ដោយផ្អែកលើមូលដ្ឋានចោទប្រកាន់ពាក់ព័ន្ធនឹងជនបរទេស» នេះជាប្រសាសន៍របស់លោក Phil Robertson អនុប្រធានកិច្ចការតំបន់អាស៊ី អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស(Human Rights Watch) ។

«ការអនុវត្តច្បាប់នេះ រដ្ឋាភិបាលអាច... រារាំងមតិដែលមិនចង់បាន ហើយជាថ្មីម្តងទៀតសិង្ហបុរីបង្ហាញជំនឿតិចតួច លើលទ្ធិប្រជាធិបតេយ្យ ដោយប្រកាន់យកវិធានការនយោបាយដែលសមស្របសម្រាប់របបផ្តាច់ការដែលមិនទុកចិត្តប្រជាជន»។

សិង្ហបុរីការពារភាពចាំបាច់នូវច្បាប់នេះ ពីព្រោះចំនួនប្រជាជនមានភាពចម្រុះពូជសាសន៍ បណ្តាលឱ្យមានហានិភ័យ និងរងផលប៉ះពាល់ពីសកម្មភាពខាងប្រព័ន្ធផ្សព្វផ្សាយ ឬ បង្កការញុះញង់ឱ្យមានការតស៊ូ និងការបែកបាក់គ្នា ដោយលើកយកបញ្ហាចម្រូងចម្រាសដូចជា ពូជសាសន៍និងសាសនា ជាដើម ។

អ្នក​​រំលោភច្បាប់នេះអាចប្រឈមនឹងការជាប់ពន្ធនាគារ ឬការផាកពិន័យជាប្រាក់យ៉ាងច្រើនក្រាសក្រែល ។

ច្បាប់ (បង្ការ) ផ្តល់អំណាចដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចបញ្ជាឱ្យមានការស៊ើបអង្កេតលើបញ្ហាដែលជាផលប្រយោជន៍សាធារណៈ «លាតត្រដាងយុទ្ធនាការព័ត៌មានអរិភាព» ប្រសិនបើមានការជ្រៀតជ្រែកពីបរទេស ។

ដូចដែលសារព័ត៌មាន Straits Times បានរាយការណ៍មុននេះថា បទល្មើសត្រូវបានប្រព្រឹត្តនៅពេលដែលបុគ្គលក្នុងប្រទេសផ្សព្វផ្សាយព័ត៌មានក្នុងនាមជនបរទេសដើម្បី«មានឥទ្ធិពលលើគោលដៅនៃការធ្វើអ្វីមួយដែលសម្របសម្រួលដល់ ជនបរទេស» ឬអាចប៉ះពាល់ដល់ផលប្រយោជន៍សិង្ហបុរី ញុះញង់ឱ្យមានអារម្មណ៍ស្អប់ខ្ពើម ឬ ធ្វើឱ្យទំនុកចិត្តសាធារណៈធ្លាក់ចុះចំពោះអាជ្ញាធរ» ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរីលោក ខេ ឆាន់មូហ្គាំ (K Chanmugam) បាននិយាយថា «ច្បាប់នេះមានបំណងដោះស្រាយការគំរាមកំហែងធ្ងន់ធ្ងរដែលបង្កើនអធិបតេយ្យភាពជាតិ និងការព្រួយបារម្ភអំពីសន្តិសុខ» ។

«អ្វីដែលនិយាយនេះមានសារសំខាន់ក្នុងការផ្តល់ទំនុកចិត្តដល់ជនជាតិសិង្ហបុរី ក្នុងការសម្រេចចិត្តថាតើ យើងបន្តគ្រប់គ្រងប្រទេសដោយរបៀបណា?» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម