ដំណឹងល្អៗ! អាមេរិកត្រៀមបើកឲ្យជនបរទេសចូលប្រទេស តែត្រូវចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី09 ខែតុលា ឆ្នាំ2021 ម៉ោង 7:37 នាទី ល្ងាច

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ផ្សព្វផ្សាយថា អាមេរិកត្រៀមបើកទទួលអ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភបលោក (WHO) គ្រប់ដូស ។

កាលពីថ្ងៃទី ២០ កញ្ញាកន្លងទៅ សេតវិមានអាមេរិកបានប្រកាសថា ក្នុងខែវិច្ឆិកាខាងមុខ នឹងចាប់ផ្តើមបើកផ្លូវអាកាសពី ៣៣ ប្រទេស រួមមាន ចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសនៅអឺរ៉ុបសឹងទាំងអស់ អ្នកទាំងនោះត្រូវជាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ។

វ៉ាក់សាំង ៦ យីហោ ដែលឆ្លងកាត់ការអនុម័តពី FDA ឬ ពី WHO នឹងអាចចូលសហរដ្ឋអាមេរិកបាន ។

ក្រុមហ៊ុនអាកាសចរណ៍សម្រាប់អាមេរិកដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ធំ ៗ របស់អាមេរិកដូចជាក្រុមហ៊ុនអាកាស ចរណ៍អាមេរិកាំង (Airlines for Anerica) ដែលជាតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក មាន Delta Airlines, United Airlines និងផ្សេងៗទៀតបាននិយាយថា ពួកគេពេញចិត្តដែល CDC បានធ្វើបញ្ជីវ៉ាក់សាំងដែលអនុញ្ញាតសម្រាប់អ្នកដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនអាកាសចរណ៍នេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការយ៉ាងពេញលេញជាមួយរដ្ឋាភិបាល ។

ប្រទេសជាច្រើនបានជម្រុញឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិន បើកទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងអនុម័តដោយអង្គការសុខភាពពិភពលោក ព្រោះវ៉ាក់សាំងដែលអនុម័តដោយ FDA មិនទាន់មាននៅគ្រប់ប្រទេសនៅឡើយទេ ។

សម្រាប់វ៉ាក់សាំងដែល WHO ទទួលស្គាល់ មានដូចជា Pfizer/Biotech, Astrazeneca,  CoviShield (Astrazeneca ផលិតនៅឥណ្ឌា), Johnson & Johnson, Moderna, Sinovax និង Sinofarm ។

ប្រភព REUTERS

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម