ប្រឡងជ្រើសរើសមន្ត្រី ចូលបម្រើអង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី11 ខែតុលា ឆ្នាំ2021 ម៉ោង 7:17 នាទី ល្ងាច

ការប្រឡងជ្រើសរើសក្របខណ្ឌថ្មីចូលបម្រើនៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ៧៥ កន្លែង បានកំណត់យកពីរថ្ងៃដាច់ដោយឡែក គឺថ្ងៃទី ២៩ និង ៣០ ខែតុលា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ។

សម្រាប់បេក្ខជនដាក់ពាក្យប្រឡងបំពេញការងារនៅ អ.ប.ព. គឺប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា វេលាម៉ោង ៨.០០ នាទី ។ រីឯបេក្ខជនដាក់ពាក្យប្រឡងនៅតាមការិយាល័យប្រចាំខេត្ត ប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា វេលាម៉ោង ៨.០០ នាទី ។

សម្រាប់វិញ្ញាសាប្រឡងនឹងធ្វើឡើងក្នុងទម្រង់ជ្រើសរើស (QCM) និងការសរសេរនូវចម្លើយខ្លីៗ មានដូចជា ការងារជំនាញរបស់ អ.ប.ព. (ច្បាប់, វិភាគពាក្យប្តឹង និង ផ្សេងៗ), ចំណេះដឹងទូទៅ, ភាសាបរទេស និង កុំព្យូទ័រ ក្នុងនេះះបេក្ខជនអាចយកសៀវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ និងឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡងបាន ។

អ្វីដែលមិនអនុញ្ញាតឲ្យយកចូលក្នុងបន្ទប់ប្រឡង គឺមានឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ដូចជា iPad, iPod, ទូរស័ព្ទដៃ, Smart Watch, Tablet ។ល។

រាល់បេក្ខជនចូលប្រឡងត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវគោរពកោលការណ៍ មានដូចជា ត្រូវយក ប័ណ្ណ-កាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងករណីគ្មាន គឺត្រូវបាត់សិទ្ធិប្រឡង (លើកលែងបេក្ខជនមានលិខិតបញ្ជាក់ ពីការមិនអាចចាក់វា់ក់សាំងបាន), ពាក់ម៉ាស, ហាមប្រមូលផ្តុំ ត្រូវរក្សាគម្លាត ១,៥ ម៉ែត្រ, ត្រូវឆ្លងកាត់ទូសម្លាប់មេរោគ, ឆ្លងកាត់ការវាស់កម្តៅ (ប្រសិនកម្តៅឡើងដល់ ៣៧,៥-៣៧,៨ អង្សាសេ ត្រូវប្រឡងនៅបន្ទប់ដាច់ដោយឡែក ក្នុងករណីកម្តៅឡើងដល់ ៣៧,៩ អង្សាសេ មិនអនុញ្ញាតឲ្យចូលប្រឡងឡើយ), បាញ់លាងសម្អាតដៃ ដោយមន្ត្រីត្រួតពិនិត្យ, ឆ្លងកាត់តុមានរបាំងកញ្ចក់ខណ្ឌរបស់មន្ត្រីដែលត្រួតពិនិត្យ បង្កាន់ដៃទទួលពាក្យប្រឡង ឬលិខិតអនុញ្ញាតឲ្យចូលប្រឡង ឬ អត្តសញ្ញាណប័ណ្ណ ឯកសារផ្សេងៗ ឬ ប័ណ្ណ-កាតចាក់វ៉ាក់សាំង ។

សូមអានលម្អិតនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម