បុគ្គលិករដ្ឋក្នុងទីក្រុងញូវដេលី បើមិនបានចាក់វ៉ាក់សាំង មិនឲ្យចូលធ្វើការ!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី12 ខែតុលា ឆ្នាំ2021 ម៉ោង 12:49 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

អង្គការគ្រប់គ្រងគ្រោះមហន្តរាយដេលី (DDMA) របស់ឥណ្ឌា បានចេញបទបញ្ជាហាមឃាត់បុគ្គលិករដ្ឋាភិបាលក្នុងទីក្រុង​ញូវដេលី រដ្ឋធានីនៃប្រទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី (Covid-19) មិនឲ្យចូលការិយាល័យ ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ តទៅ ។

បទបញ្ជាបញ្ជាក់ថា «បុគ្គលិកគ្រប់រូបដែលបំពេញការងាររាជការក្នុងទីក្រុងញូវដេលី រួមទាំងមន្ត្រីដឹកនាំ បុគ្គលិកពេទ្យ គ្រូបង្រៀន បុគ្គលិកក្នុងសាលា និងវិទ្យាល័យ ត្រូវទទួលវ៉ាក់សាំងយ៉ាងតិច ១ ដូសនៅថ្ងៃទី ១៥ ខែតុលា តាមការណែនាំ និងបទបញ្ជាចាក់វ៉ាក់សាំងដែលកំណត់ដោយក្រសួងសុខាភិបាលកណ្តាល» ។ ប្រសិនបើមិនបានចាក់វ៉ាក់សាំងទេនោះ ត្រូវ«លា​លែង​ពីការងារ» រហូតទាល់តែបានទទួលការចាក់វ៉ាក់សាំងហើយ  ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម