អគារមួយនៅថៃក្នុងខេត្តនន្ទបុរី បាក់រលំ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី12 ខែតុលា ឆ្នាំ2021 ម៉ោង 8:03 នាទី ល្ងាច

ប្រភពពី khaosod

បកប្រែដោយ សូរ្យសែង

ម៉ោង ១៥.០០ នាទីថ្ងៃទី​១២ តុលានេះ អគារមួយនៅក្នុងស្រុកមឿង ខេត្តនន្ទបុរី បានបាក់រលំ ព្រមជាមួយនឹងការសង្កត់​កម្មករ និងរថយន្តនៅក្រោមគំនរអគារបាក់បែក ។

អគារនេះធ្លាប់ជាអាផាធើមេនចាស់កម្ពស់ ៦ ជាន់របស់ក្រុមហ៊ុនវ៉ាន់ផាកា ចាំកាត់ ដែលត្រូវរុះរើក្នុងរយៈពេល ១២០ ថ្ងៃ (ពីថ្ងៃទី ៣០ កញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២១) ។

នៅកន្លែងកើតហេតុ អាជ្ញាធរកំពុងសួរចម្លើយលោក ចាំលង ថា កំឡុងពេលរុះរើអគារបានរអិល និងស្រុតចុះរលំ ។ កម្មករ ២ នាក់បានរងរបួស ដែលម្នាក់ក្នុងចំណោមនោះជាប់នៅខាងក្នុង ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម