កម្ពុជាផ្អាកបុណ្យអុំទូក ២ ឆ្នាំជាប់គ្នាទាំងឆ្នាំនេះ ដោយសារការពារកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃពុធ ទី13 ខែតុលា ឆ្នាំ2021 ម៉ោង 7:55 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ឆ្នាំនេះប្រទេសកម្ពុជាយើង បានផ្អាកការប្រារព្ធពិធីបុណ្យអុំទូកជាឆ្នាំទី ២ (១៨-២០ ខែវិច្ឆិកា) ដោយសារការការពារមេរោគកូវីដ-១៩ នេះបើតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

«តាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំនេះយើងមិនប្រារព្ធធ្វើពិធីបុណ្យអុំទូកទេ ដោយសារការពារការរាត ត្បាតមេរោគកូវីដ-១» នេះជាប្រសាសន៍សម្តេចក្រឡាហោម ដែលបានប្រកាសតាមផេកហ្វេកប៊ុក ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវឲ្យប្រជាជនខ្មែរប្រយ័ត្នប្រយែងចំពោះមេរោគកូវីដ-១៩ ដោយសារនៅមានឆ្លងក្នុងប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម