វគ្គទី ៤ នៃការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន ការប្រើបណ្តាញសង្គម និងទីផ្សារឌីជីថល នៅ អ.ប.ព.

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែតុលា ឆ្នាំ2021 ម៉ោង 8:06 នាទី ល្ងាច

វាគ្មិនទាំងបីរូប

អត្ថបទ បូរីណា៖

នៅថ្ងៃនេះ (១៤ តុលា) វគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន ការប្រើបណ្តាញសង្គម និងទីផ្សារឌីជីថល វគ្គទី ៤ តាមប្រព័ន្ធ Zoom បានដំណើរការពេញមួយថ្ងៃ ដើម្បីបំពេញបន្ថែមនូវចំណេះជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ដែលមានសិក្ខាកាមចូលរួមចំនួន ១០៨ រូប ។

វគ្គទី ៤ នេះធ្វើបទបង្ហាញដោយវាគ្មិន ៣ រូប គឺឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាចាងហ្វាងសារព័ត៌មានគេហទំព័រ «មតិអ្នក (www.matenak.com)», ឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាលនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច និងស្ថានិកសារព័ត៌មានគេហទំព័រ «អាណាចក្រខ្មែរ (Khempire) និងលោក ង៉ូវ តារារក្សាស័ក្តិ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច ជាអ្នកជំនាញខាងបណ្តាញសង្គម និងទីផ្សារឌីជីថល និងជាស្ថានិកគ្រុប «MOHA GROUP» ដែលមាន ៤២ គ្រុប ជាចមង្កោមគ្រុបធំជាងគេនៅប្រទេស​កម្ពុជា ។

ក្រុមការងារសម្របសម្រួល

អ្វីដែលជាទីចាប់អារម្មណ៍របស់សិក្ខាកាមក្នុងវគ្គនេះ គឺការផ្តោតសំខាន់ទៅលើការប្រើប្រាស់បណ្តាញសង្គម និងទីផ្សារ​ឌីជីថល ដែលនិន្នាការសកលលោកបច្ចុប្បន្ន និងសង្គមយើងកំពុងត្រូវការចាំបាច់នូវធនធានមនុស្ស ដើម្បីដើរឲ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព ។ អ្វីដែលត្រូវផ្សារភ្ជាប់ជាមួយការប្រើប្រាស់បណ្តាញសង្គម និងទីផ្សារឌីជីថល សំខាន់មួយទៀត គឺ «ខ្លឹមសារអត្ថបទដែលយើងហៅថា Contents » ដែលទាំងពីរផ្នែកនេះត្រូវដើរទន្ទឹមគ្នាក្នុងយុគសម័យដ៏ចាំបាច់នេះ ។

វគ្គបណ្តុះបណ្តាលជំនាញខាងលើ នឹងធ្វើបទបង្ហាញមួយវគ្គទៀត ដែលជាវគ្គចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ទី ២២ ខែតុលា ឆ្នាំ ២០២១ ៕

ឯកឧត្តម លៀង សូរ្យរិទ្ធ

ឯកឧត្តម ង៉ូវ បូរីណា

លោក ង៉ូវ តារារក្សាស័ក្តិ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម